ដើមកំណើតនៃពាក្យសំគាល់ជាតិ

C
![kmer.jpg](https://serey.io/imageupload_data/376c180f41a348704ac46efa238e30dd73878e3a) ## ក្មេរ/ក្មេរ៍ កាលដើមឡើយ គេសង្កេតឃើញការសរសេរពាក្យ (ខ្មែរ) ដោយព្យញ្ជនៈ "ក" នៅលើ សិលាចារឹកពោធិវង្ស K.11 នៅខេត្តតាកែវ ចារឹកក្នុងសតវត្សទី៧ សិលាចារឹកភូមិដូង២ នៅស្រុកបាណន់ ខេត្តបាត់ដំបង សតវត្សទី៧ សិលាចារឹកព្រៃមៀន K.18 នៅស្រុកទ្រាំង ខេត្តតាកែវ សតវត្សទី៧ សិលាចារឹកទួលវត្តចាស់ K.786 នៅលង្វែក ខេត្តកំពង់ឆ្នាំង សតវត្សទី៧ សិលាចារឹកបេលប់ K.1247 សិលាចារឹកវត្តភូ K.366 ខេត្តចំប៉ាសាក់ប្រទេសឡាវ សតវត្សទី១២ សិលាចារឹកបន្ទាយឆ្មារ K.227 ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សតវត្សទី១២ ## ខ្មេរ/ខ្មេរ៍ ក្រោយមកទើបយើងឃើញមានការវិវត្តន៍ពីព្យញ្ជនៈ "ក" ទៅជា "ខ"វិញ សិលាចារឹក K.1158 សតវត្សទី១១ ដែលចារឹកថា ស្រុកខ្មេរ កាលពីមុនគេមិនដែលនិយាយថា ស្រុកកម្ពុជាទេ គឺគេហៅថា ស្រុកខ្មែរ ស្រុកខ្មែរ ខ្ញុំនឹកស្រុកខ្មែរណាស់។ ![khmer1.jpg](https://serey.io/imageupload_data/aace2e943344ef725ef7e3deb3ec34ba2c25dd82) សិលាចារឹក K.227 យើងឃើញមានការចារឹកថា អ្នកខ្មេរ៍ ![khmer2.jpg](https://serey.io/imageupload_data/ab4f03bda6f2f10315d6044a30c403c04423665c) ## កម្វុជ / កមពូជ / កម្ពុជ / កម្ពុជា ក្រោយមកទើបយើងឃើញលេចចេញវត្តមាននៃពាក្យ កម្វុជ កម្ពុជ កម្ពុជា ![khmer3.jpg](https://serey.io/imageupload_data/c190b4e79517bd9cbee66db7a4e00cea0d8b0c20) ![khmer4.jpg](https://serey.io/imageupload_data/fdc54c7e1c53df7ca1482ae436c1d30c18fb63fe) ![khmer5.jpg](https://serey.io/imageupload_data/d42ae34f74843600c67bb6cd365cf26065b09e6e) ![khmer6.jpg](https://serey.io/imageupload_data/5063ade51403a4e4b688491801242555767f5eb6) សព្វថ្ងៃបើទោះបីជាប្រទេសកម្ពុជា​ ហៅថាកម្ពុជាក៏ដោយ តែសម្រាប់ជាតិសាសន៍មួយនេះ ក៏មិនដែលភ្លេចនូវជាតិកំណើតដើមរបស់ខ្លួនដែរ គេសួរថាអ្នកជាជនជាតិអ្វី? យើងតែងប្រាប់គេថា​ ខ្ញុំជាជនជាតិខ្មែរ (ក្មេរ)។ រៀបរៀងដោយ @Cryptopreneur

Comments

ខ្ញុំធ្លាប់បានអានសៀវភៅដែលនិយាយពីរឿងនេះយូរហើយបងតែអត់ចាំថាឈ្មោះសៀវភៅអី្វ?ខ្ញុំចង់ទិញវាមកទុកជាឯកសារ។