ការវាយតម្លៃថ្នាក់ទី២
http://s3.amazonaws.com/pix.iemoji.com/images/emoji/apple/ios-11/256/anguished-face.png
កាលពីមេរៀនមុន យើងបានដឹងហើយថា ការនៅស្ងៀមមិនវាយតម្លៃ ក៏ជាការវាយតម្លៃដែលជាការវាយតម្លៃថ្នាក់ទាបបំផុត ដែលធ្វើឲ្យអ្នកចូលរួមប្រកួតប្រជែង មិនពេញចិត្ត មិនសប្បាយចិត្ត បាត់បង់ជំនឿចិត្ត។
ចូលមកដល់ការវាយតម្លៃថ្នាក់ទី២នេះ គឺបានប្រសើរឡើងជាងមុនមួយកម្រិត គឺអ្នកវាយតម្លៃចាប់ផ្តើមឲ្យពិន្ទុ ទៅអ្នកចូលរួមទាំងអស់។
ឧទាហរណ៍
ក្នុងចំណោមអ្នកដាក់ពាក្យមកធ្វើការទាំងអស់ ជាប់៣នាក់ ធ្លាក់៧នាក់។
អ្នកចម្រៀងនេះបាន ៦០ពិន្ទុ អ្នកចម្រៀងនេះបាន៩០ពិន្ទុ។
ទោះបីជាការវាយតម្លៃនេះ អ្នកចូលរួមប្រកួតទាំងអស់ទទួលបានលទ្ធផលពីអ្នកវាយតម្លៃក៏ដោយ តែវាមិនទាន់ជាការវាយតម្លៃប្រកបដោយតម្លាភាព សុក្រិត្យភាព និង យុត្តិធម៌នៅឡើយទេ ពីព្រោះ ការជាប់ឬធ្លាក់របស់អ្នកដែលដាក់ពាក្យចូលធ្វើការនៅក្រុមហ៊ុនមួយ ឬ ការឲ្យពិន្ទុទៅលើអ្នកចម្រៀង ពុំបានបង្ហាញអំពី ក្រិត្យក្រមនៃការវាយតម្លៃ ឲ្យបានច្បាស់លាស់ដល់អ្នកចូលរួមប្រកួតឡើយ ថាតើជាប់ដោយសារអ្វី ធ្លាក់ដោយសារអ្វី ហេតុអ្វីបាន៦០ពិន្ទុ ហេតុអ្វីបាន៩០ពិន្ទុ។
ដើម្បីឲ្យការវាយតម្លៃរបស់យើងកាន់តែប្រសើរឡើង ក្នុងនាមជាអ្នកវាយតម្លៃ ចូរអានអត្ថបទបន្ត ការវាយតម្លៃថ្នាក់ទី៣។
@Cryptopreneur

