ទូកកណ្តាលទន្លេ
## ទូកកណ្តាលទន្លេ ##
http://www.mediafactory.org.au/edward-wong/files/2013/07/blue-boat-1-608x300-1e3pxbj.jpg
**តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងដូចជាទូកកណ្តាលទន្លេទេ?**
ទូកកណ្តាលទន្លេ គឺជាទូកដែល នៅនឹងថ្កល់មួយកន្លែង គ្មានគោលដៅពិតប្រាកដ មិនដឹងជាទៅទីណា ទៅពេលណា ទៅជាមួយអ្នកណា ទៅដោយវិធីណា។
តើអ្នកចង់ធ្វើជាទូកកណ្តាលទន្លេ ឬ ចង់ធ្វើជាទូកទៅដល់គោលដៅ?
បើចង់ធ្វើជាទូកទៅដល់គោលដៅ សូមអានបន្ត តែបើមិនចង់ទេ អ្នកអាចឈប់អានបាន។
តាមពិតទៅវាគ្មានអ្វីស្មុគស្មាញឡើយ ប្រសិនបើអ្នកដើរចេញពីភាពស្មុគស្មាញនៃអារម្មណ៍ដែលអ្នកកំពុងមាន ពេលខ្លះជីវិតរបស់យើងគឺហ៊ុំព័ទ្ធទៅដោយភាពស្មុគស្មាញ វិបត្តិគ្រួសារ វិបត្តិផ្លូវចិត្ត វិបត្តការងារ វិបត្តហិរញ្ញវត្ថុ វិបត្តិមិនចេះចប់មិនចេះហើយ។ តើយើងចង់រស់នៅជាទូកកណ្តាលទន្លេ ហ៊ុំព័ទ្ធទៅដោយត្រីឆ្លាមនៃវិបត្តិ ឬ ចង់ទាញច្រវ៉ាអុំទៅរកគោលដៅមួយ ដែលយើងចង់ទៅ។
**វិធីសាស្រ្តទី១** ភ្ញាក់ខ្លួនលែងចង់ធ្វើជាទូកកណ្តាលទន្លេ
**វិធីសាស្រ្តទី២** ស្វែងរកគោលដៅដែលខ្លួនចង់ទៅ
**វិធីសាស្រ្តទី៣** ស្វែងរកគ្រប់មធ្យោបាយដើម្បីទៅដល់គោលដៅនោះ
**វិធីសាស្រ្តទី៤** បំបែកមធ្យោបាយដែលធំនោះឲ្យតូចៗ សមនឹងកម្លាំងដែលយើងអាចធ្វើបាន
**វិធីសាស្រ្តទី៥** អត់ធ្មត់ កុំបង្ខំ បន្តធ្វើសកម្មភាពនោះរហូតដល់គោលដៅ
**វិធីសាស្រ្តទី៦** ស្វែងរកប្រភពនៃកម្លាំងចិត្ត ដោយខ្លួនឯង ពីអ្នកនៅជុំវិញ ពីធម្មជាតិ
**វិធីសាស្រ្តទី៧** ញញឹមជានិច្ច
@Cryptopreneur

