ឃ្លាតឆ្ងាយពីស្រុកកំណើត (បទ ពាក្យ៨)

C
https://www.imore.com/sites/imore.com/files/styles/xlarge/public/field/image/2017/02/airplane-flight-sunset.jpg?itok=8iUtkHU- ឃ្លាតឆ្ងាយពីស្រុកកំណើត (បទ ពាក្យ៨) (១) ចុងខែមករារូបខ្ញុំត្រូវឃ្លាត ចាកឆ្ងាយពីញាតិមាតុភូមិឆោមឆាយ ដែលធ្លាប់រួមសុខរីករាយសប្បាយ ឥឡូវឃ្លាតកាយចិត្តនៅរលឹក។ (២) ជំនោររាត្រីផាយផាត់រំភើយ វេលាដល់ហើយមិនអាចគិតនឹក ថាបានកៀកកិតល្ងាចថ្ងៃយប់ព្រឹក ឪមេឃដីទឹកសូមនៅអោយសុខ។ (៣) សំលេងកង្ហារយន្ដហោះបន្លឺ អារម្មណ៍ស្ទាក់ស្ទើបេះដូងក្ដួលក្ដុក ក្នុងដួងហឬទ័យមិនអាចស្រណុក ព្រោះចិត្តនឹកស្រុកនឹកភូមិនឹកផាន។ (៤) នឹកម៉ែនឹកពុកនឹកប្អូននឹកបង នឹកពេកកន្លងនឹកញាតិសន្ដាន នឹកឃើញទាំងអស់មិនអាចភ្លេចបាន ឃ្លាតទៅតែប្រាណចិត្តចាំជានិច្ច។ និពន្ធដោយ @Cryptopreneur ២៨ មករា ២០១០

Comments