តើICOមួយណាល្អ មួយណាបោកប្រាស់?
https://cryptosrus.com/wp-content/uploads/2017/11/due-diligance.jpg
នៅក្នុងអត្ថបទមុន យើងបានពន្យល់ពីអ្វីទៅដែលហៅថាICO https://serey.io/blockchain/@cryptopreneur/ico
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលបង្កើតICO ហើយបង្កើតកាក់អេឡិចត្រូនិចគឺមានបំណងខុសៗគ្នា:
ទី១ កាក់សម្រាប់ប្រើប្រាស់:
ក្រុមហ៊ុនICOមួយមានគម្រោងច្បាស់លាស់ក្នុងការសន្យាធ្វើអ្វីមួយ ឧទាហរណ៍បង្កើតអគ្គីសនីប្រើតាមផ្ទះ នៅពេលដែលក្រុមហ៊ុនប្រមូលដើមទុនបានហើយ ហើយបង្កើតជាប្រព័ន្ធភ្លើងអគ្គិសនីតាមផ្ទះ យើងអាចយកកាក់នោះទៅបង់ថ្លៃសេវាអគ្គីសនីរបស់ក្រុមហ៊ុនដោយមានការបញ្ចុះតម្លៃជាដើម។
ទី២ កាក់ភាគហ៊ុន:
ក្រុមហ៊ុនICOមួយចំនួនទៀត ធ្វើការលក់កាក់ ប្រដូចទៅនឹងភាគហ៊ុនរបស់ក្រុមហ៊ុន ដែលវាអាចនឹងមានការភាន់ច្រឡំទៅនឹង IPO (Initial Public Offering) ឬ ការលក់Share មានន័យថា កាក់នោះគឺមិនអាចយកទៅធ្វើអ្វីបានក្រៅអំពីទិញទុក ហើយតម្លៃវាឡើងថ្លៃនៅពេលដែលក្រុមហ៊ុនជោគជ័យ ហើយវាគ្មានតម្លៃអ្វីទាំងអស់នៅពេលដែលក្រុមហ៊ុនបរាជ័យ។
ទី៣ កាក់សម្រាប់ចាយ:
ក្រុមហ៊ុនICOមួយចំនួនគឺបង្កើតកាក់ដើម្បីជំនួសលុយតែម្តង ដែលយើងហៅថារូបិយបណ្ណ គឺកាក់នោះអាចយកទៅចាយវាយ ទិញទំនិញ និង បង់ថ្លៃសេវាផ្សេងៗ។
ប្រសិនបើកាក់អេឡិចត្រូនិចដែលបានបង្កើតឡើងហើយ គ្មានគម្រោងធ្វើផែនការអាជីវកម្មអ្វីមួយនោះទេ គ្រាន់តែបង្កើតកាក់ ដើម្បីលក់យកលុយ អ្នកដែលទិញកាក់នោះយកទៅលក់ឲ្យអ្នកដទៃទៀតក្នុងទីផ្សារទិញលក់ (Exchange ឬ Trading) ឬ យកកាក់នោះទៅសន្សំ ដើម្បីទទួលបានការប្រាក់ប្រចាំខែក្នុង Lending Platform នោះមានន័យថា គម្រោងអាជីវកម្មបែបនោះ មិនរឹងមាំ ហើយរស់ក៏មិនបានយូរដែរ ដោយសារតែកាក់ប្រភេទទាំងអស់នោះ គឺគ្មានគុណតម្លៃ និង ផលប្រយោជន៍ ហើយវារីកចម្រើនដោយសារមានមនុស្សបន្តទិញវា តែបើគ្មានហេតុផលណាដែលសមស្រប ទាក់ចិត្តមនុស្សឲ្យទិញវាទេ ក្រុមហ៊ុននឹងបាត់ចំណូល ហើយកាក់ក៏លែងមានតម្លៃដែរ។
សរុបសេចក្តីមក ក្រុមហ៊ុនICO ដែលល្អ គឺជាក្រុមហ៊ុនដែលមានទស្សនវិស័យ គម្រោងច្បាស់លាស់ ក្រុមការងារល្អ ហើយសម្រេចផែនការសកម្មភាពរបស់ខ្លួនទាន់ពេលវេលា និង ផ្តល់ប្រយោជន៍ជាសាធារណៈ។ សម្រាប់ក្រុមហ៊ុនទាំងឡាយណា ដោយគ្រាន់តែបង្កើតកាក់ លក់យកលុយ ហើយធ្វើការ Trading ឬ Lending ដោយពុំមានផែនការគម្រោងផ្សេងៗ ដែលផ្តល់ប្រយោជន៍ដល់សង្គមទេ គឺជាក្រុមហ៊ុនដែលមានហានិភ័យខ្ពស់បំផុត ហើយមិនគួរប្រលោកជាមួយឡើយ។
គួរកត់ចំណាំថា កាក់ដែលគេទិញហើយទុកមិនយកទៅចាយ ទិញគ្រាន់តែទុកឡើងថ្លៃ វាមិនមែនជារូបិយបណ្ណទេ វាប្រៀបដូចជាមាស ឬ ភាគហ៊ុន ដែលនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មការមូលប័ត្រ។ កាក់ណាដែលមនុស្សទិញហើយ អាចយកទៅចាយ ទិញនោះ ទិញនេះបាន ទើបហៅថារូបិយបណ្ណ ដែលនៅក្រោមការគ្រប់គ្រងរបស់ធនាគារកណ្តាល។
រៀបរៀងដោយ Cryptopreneur

