ហេតុអ្វីត្រូវធ្វើលំហាត់ប្រាណពេលព្រឹក

C
https://cdn.davidwolfe.com/wp-content/uploads/2016/07/diet-weightloss-exercise-FI-800x419.jpg នៅពេលដែលបានគេងលង់លក់អស់ជាច្រើនម៉ោង ថាមពលនៅក្នុងខ្លួនត្រូវបានសន្សំទុក ក៏ប៉ុន្តែរាងកាយបានគ្របដណ្តប់ទៅដោយភាពស្ពឹកស្រពន់។ ពេលព្រឹកព្រលឹម បើទោះបីជាថាមពលខ្លះបានកើតឡើងវិញពីការសំរាក ក៏ប៉ុន្តែរាងកាយមិនចង់ភ្ញាក់ពីដំណេកឡើយ ហើយខួរក្បាលក៏មិនចង់ដំណើរការដែរ។ មូលហេតុនេះហើយ ការក្រោកឡើងលុបលាងមុខ ងូតទឹក ដុះធ្មេញ ហើយធ្វើលំហាត់ប្រាណបន្តិច អាចធ្វើឲ្យរាងកាយចាប់ផ្តើមសកម្មឡើងវិញ អារម្មណ៍ស្រស់ស្រាយ ពេលចេញទៅប្រកបការងារក៏មានថាមពលពេញខ្លួន ប្រៀបដូចជាបានសាកថ្មពេញ។ កង្វះលំហាត់ប្រាណបន្តិចនាពេលព្រឹកនេះ អាចធ្វើឲ្យអារម្មណ៍នៅស្មុគស្មាញ នៅងងុយ មិនទាន់ស្វាងពីដំណេក ដែលអាចជះឥទ្ធិពលមិនសូវល្អ ដល់ការងារប្រចាំថ្ងៃ។ ចំណាយពេលបន្តិច ហាត់ប្រាណដើម្បីខ្លួនឯង។ @Cryptopreneur

Comments