ធម្មជាតិពណ៌ (ភាគ២)

C
កាលពីអត្ថបទមុន យើងបានសិក្សាអំពីធម្មជាតិនៃពណ៌ស និង ពណ៌ខ្មៅ រួចមកហើយ [ចុចអានត្រង់នេះ](https://serey.io/color/@cryptopreneur/6fs48l)។ នៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីពណ៌ផ្សេងៗទៀតក្រៅអំពីពណ៌ស និង ពណ៌ខ្មៅដែលបានរៀបរាប់ហើយ។ បងប្អូនក៏អាចអានអត្ថបទរបស់ បងស្រី @reacheany.art អំពី[អត្ថន័យនៃពណ៌](https://serey.io/colors/@reacheany.art/the-meaning-of-several-colors)។ ## Primary color https://upload.wikimedia.org/wikipedia/commons/thumb/c/c2/AdditiveColor.svg/2000px-AdditiveColor.svg.png ពណ៌បឋម៣ពណ៌ សម្រាប់បង្កើតពណ៌ដទៃទៀតរួមមាន ពណ៌ក្រហម ពណ៌បៃតង និង ពណ៌ខៀវ ដែលភាសាបច្ចេកទេសគេហៅថា RGB Color (Red, Green, Blue) ហើយពណ៌ទាំងបីនេះ ត្រូវបានគេយកទៅប្រើប្រាស់ក្នុងបច្ចេកវិទ្យា សម្រាប់សរសេរកូដកំណត់ពណ៌។ ឧទាហរណ៍ កូដរបស់ពណ៌ ក្រហម #FF0000 កូដរបស់ពណ៌ បៃតង #00FF00 កូដរបស់ពណ៌ ខៀវ #0000FF ដើម្បីផ្សំឲ្យចេញពណ៌មួយបាន គេត្រូវការពណ៌ក្រហម ពណ៌បៃតង និង ពណ៌ខៀវនេះ លាយគ្នាទៅវិញទៅមក ទើបចេញពណ៌ផ្សេងមួយទៀត។ ប្រសិនបើយើងលាយពណ៌ទាំង៣នេះ ស្មើសាច់គ្នា យើងនឹងទទួលបានពណ៌សមិនខាន។ ## Secondary Color https://upload.wikimedia.org/wikipedia/commons/thumb/1/19/SubtractiveColor.svg/1200px-SubtractiveColor.svg.png ពណ៌ថ្នាក់ទី២ ដែលភាសាបច្ចេកទេសហៅថា Secondary Color ឬ CYMK Color (Cyan, Yellow, Magenta, Black ) ដែលរួមមានពណ៌កាប់ស្តាំង ពណ៌លឿង ពណ៌ស្វាយស៊ីជំពូ និង ពណ៌ខ្មៅ។ ជាទូទៅ Secondary color នេះគឺកើតចេញអំពី Primary Color ដូចគ្នា។ ## Rainbow https://cdn-media.tigtagworld.com/images/stills/PRM00012_114984451_still_1600.jpg បើយើងពិនិត្យមើលទៅក្នុងធម្មជាតិ ដូចជាពណ៌ឥន្ទនូ យើងនឹងឃើញវាតំរៀបគ្នា ពីពណ៌ក្រហម មកទឹកក្រូច មកលឿង មកបៃតង មកកាប់ស្តាំង មកខៀវ មកស្វាយ ជាដើម ដែលការតំរៀបពណ៌នេះ គឺមាននៅគ្រប់ទីកន្លែង ដែលជារូបធាតុនៃពណ៌ ដោយមានហ្វេកង់របស់វារៀងៗខ្លួន។ កាលពីបុរាណ គេស្លៀកពាក់តាមពណ៌នេះឯង ដើម្បីឲ្យទទួលបានសេរីសួស្តី។ http://www.outlookweekly.net/images/www.qclink.org/wp-content/uploads/2015/04/The-Cambodia-clothes-trend2.png អាចមើលវីដេអូនេះបន្ថែមដើម្បីយល់កាន់តែច្បាស់ https://www.youtube.com/watch?v=YGf_jfEAkao ថ្ងៃនេះយើងបានយល់ដឹងអំពីធម្មជាតិនៃពណ៌រួចហើយ នៅអត្ថបទក្រោយ យើងនឹងរៀបរាប់ពីអត្ថន័យនៃពណ៌ ព្រមទាំងបុគ្គលិកលក្ខណៈអ្នកដែលចូលចិត្តពណ៌និមួយៗ ព្រមទាំងការប្រើប្រាស់ពណ៌ក្នុងការរចនានានា។ រៀបរៀងដោយ @Cryptopreneur

Comments

Very interesting @cryptopreneur!