គោលដៅជីវិត

C
https://www.sgmoneymatters.com/wp-content/uploads/2015/11/purpose-of-life-e1446599642810.jpg មនុស្សជំនាន់ដើម បើកភ្នែកឡើងទៅបរបាញ់ ជំនាញដែលគេត្រូវរៀនគឺបរបាញ់ អ្នកណាសម្លាប់សត្វបានកាន់តែធំ កាន់តែសាហាវ កាន់តែទទួលបានការកោតសរសើរ។ http://www.ancient-origins.net/sites/default/files/field/image/Mammoth-hunting-scene.jpg នៅពេលដែលមនុស្សចាប់ផ្តើមចេះឈ្លានពានគ្នា អ្នកដែលអាចសម្លាប់សត្រូវការពារភូមិខ្លួនឯងបាន នឹងក្លាយជាវិរៈបុរសប្រចាំភូមិ។ https://www.larskrutak.com/wp-content/uploads/2012/11/bontok.jpg សព្វថ្ងៃ មនុស្សមិនចាំបាច់ បរបាញ់សត្វ ឬ បរបាញ់មនុស្សទៀតឡើយ ដោយសារតែមានជំនាញរាប់មិនអស់ សូម្បីតែអង្គុយមើលកូនឲ្យគេក៏អាចរស់រានមានជីវិតបានដែរ។ https://akm-img-a-in.tosshub.com/indiatoday/images/story/201706/emerging-career-options-647_062217053845.jpg តើគោលដៅជីវិតរបស់មនុស្សជាអ្វី? សុភមង្គល ទ្រព្យសម្បត្តិ បុណ្យសក្តិ កិត្តិយស គោលដៅជីវិតមនុស្សគឺខុសៗគ្នា អាស្រ័យលើបុគ្គលគ្រប់រូបជាអ្នកកំណត់។ តែបើសិក្សាពីមនុស្សឲ្យកាន់តែលំអិត គេបានបែងចែកមនុស្សជាបីផ្នែក ខួរក្បាល អារម្មណ៍ និង រាងកាយ ខួរក្បាល ចូលចិត្តចំណេះដឹងថ្មីៗ និង សន្តិភាព។ អារម្មណ៍ ចង់បានភាពសប្បាយរីករាយ។ រាងកាយ ចង់បានភាពស្រណុក ម្ហូបឆ្ងាញ់។ បើអ្នកអាចធ្វើឲ្យ ខួរក្បាល អារម្មណ៍ និង រាងកាយ ស្កប់ស្កល់ នោះហើយជាគោលដៅជីវិត។ ហេតុអ្វីមនុស្សមួយចំនួនចូលចិត្តដើររករឿងគេ ព្រោះគេគិតថា ពេលរករឿងគេទៅ អាចបំពេញអារម្មណ៍សប្បាយរបស់គេបាន។ ហេតុអ្វីមនុស្សមួយចំនួន បំពានគេ ព្រោះគេគិតថា អាចទាញផលប្រយោជន៍ ហើយធ្វើឲ្យគេបានរស់នៅស្រណុកសុខស្រួល មានម្ហូបឆ្ងាញ់។ មនុស្សប្រើគ្រប់មធ្យោបាយ ដើម្បីសេចក្តីសុខ ផ្លូវគំនិត ផ្លូវអារម្មណ៍ និង ផ្លូវរាងកាយនេះ។ មូលហេតុនេះហើយ បានជាគេបង្កើតច្បាប់ បង្កើតសិទ្ធិ ដើម្បីកុំឲ្យមនុស្សមួយចំនួន សប្បាយលើគំនរទុកអ្នកដទៃ។ ចូរស្វែងរកចំណី ខួរក្បាល អារម្មណ៍ និង រាងកាយ តាមសម្មាទិដ្ឋិរៀងៗខ្លួន។ រៀបរៀងដោយ @Cryptopreneur

Comments

sarith71
👍
bongsina
អគុណបងដែលបានចែករំលែក