ពណ៌បញ្ជាក់ពីកម្រិតនៃបញ្ញា

C
http://www.ayurveda-bergamo.it/wordpress/wp-content/uploads/2017/09/chakras_1024x1024.jpg ពណ៌ក៏ត្រូវបានប្រើប្រាស់ សម្រាប់តំណាងក្នុងផ្លូវវិប្បសនា ឈាន និង កម្រិតនៃបញ្ញាផងដែរ។ ជាទូទៅ យើងចាត់ទុកពណ៌ក្រហម ជាពណ៌ចាប់ផ្តើម ជាពណ៌ដែលនៅកម្រិតទាប កម្រិតដំបូង កម្រិតទី១ ហើយការរៀបរាប់ថ្ងៃប្រចាំសប្តាហ៍ក៏យើងរាប់ថ្ងៃអាទិត្យ ថាជាថ្ងៃទី១ ពណ៌ក្រហមផងដែរ ពេលខ្លះយើងឃើញការកំណត់ពណ៌នេះ គឺបញ្ច្រាស់ទៅបញ្ច្រាស់មក ទៅតាមការនិយមរបស់អ្នកកំណត់ ដូចជា កូនកបិលមហាព្រហ្មថ្ងៃអាទិត្យនេះ គឺជាកូនច្បង។ ប្រសិនបើយើងក្រឡេកទៅមើលពណ៌ទាំងអស់នេះ គឺនៅតែជាពណ៌ឥន្ទនូដដែល ចាប់ចេញពីំពណ៌ក្រហម មកទឹកក្រូច មកលឿង មកបៃតង មកកាប់ស្តាំង មកខៀវ មកស្វាយជាដើម។ នៅពេលដែលបញ្ញាមនុស្សនៅទាប ត្រឹមពណ៌ក្រហម អ្វីដែលគេយល់ឃើញនោះគឺ ខ្លួនឯង អត្មានិយម ឆេវឆៅ ចិត្តចង្អៀត ឆាប់ខឹង លោភលន់ ក៏ប៉ុន្តែប្រសិនបើគេបានចម្រើនបញ្ញា ដោយការរៀនសូត្រ ដោយការស្តាប់ព្រះធម៌ ដោយការត្រិះរិះពិចារណា ដោយការដកបទពិសោធន៍ជីវិត ដោយការភ្លក្សរសជាតិជីវិត នោះបញ្ញារបស់គេអាចនឹងកើនឡើងរហូតដល់ពណ៌ស្វាយ ដែលយើងអាចចាត់ទុកថា នៅក្បែរអរិយបុគ្គល ជាបុគ្គលដែលលះបង់ ចិត្តនឹងធឹង ចិត្តមេត្តា ចិត្តទូលាយ កាត់ផ្តាច់កាមកិលេស។ ហើយបើបានឈានផុតពណ៌ស្វាយនេះទៅ នោះបញ្ញារបស់មនុស្សនឹងចាក់ធ្លុះសច្ចៈ ចេញចាកអំពីរាយកាយ អត្តសញ្ញាណ គឺចិត្តទូលាយប្រៀបដូចចក្រវាឡិទាំងមូលដែលគ្មានព្រំដែនកំណត់។ រៀបរៀងដោយ @Cryptopreneur

Comments

I like this post!!! Thanks for sharing!!!! Look at my pic! The painting on my wall at home: https://s22.postimg.cc/4rpnc5noh/chakras.jpg The 7 Chakra's!!!