សុខភាពជារឿងសំខាន់

C
https://phhp-epi-healthstreet.sites.medinfo.ufl.edu/files/2015/02/heart-health-1.jpg ពេលនៅក្មេងដោយសាររាងកាយកំពុងលូតលាស់ មានអង្គទីករច្រើននៅក្នុងខ្លួន ដែលអាចការងារការវាយលុកនៃជំងឺផ្សេងៗ ទើបធ្វើឲ្យយើងមិនសូវគិតដល់បញ្ហាសុខភាព។ នៅក្នុងខួរក្បាលរបស់យើង មានសតិ និង អនុសតិ សតិតែងដាស់តឿនប្រាប់យើងថា ញ៉ាំភីហ្សា កង្កែបអាំង សាច់អាំងដោយបរិមាណច្រើនវាមិនសូវល្អ សម្រាប់សុខភាពទេ ក៏ប៉ុន្តែអនុសតិរបស់យើងប្រាប់ថា ឆ្ងាញ់ ឆ្ងាញ់ ឆ្ងាញ់។ ជាទូទៅ យើងតែងតែបណ្តោយឲ្យអនុសតិយកឈ្នះសតិជានិច្ច។ ដូចជាព្រលឹមឡើង សតិប្រាប់ថា ដល់ម៉ោងទៅ ក្រោកឡើង អនុសតិឆ្លើយថាគេងបន្តិចទៀតសិន ចាំ១០នាទីទៀត។ ការប្រើសតិរលឹកដឹងជារើយៗថាសុខភាពសំខាន់ បរិភោគអាហារដោយបរិមាណត្រឹមត្រូវដែលរាងកាយត្រូវការ មិនលើសមិនខ្វះ ហើយរំលឹកទៅរាងកាយថា ចេញដើរស្រូបយកខ្យល់អាកាសខ្លះ កុំសង្ងំតែនៅក្នុងបន្ទប់ មុខទូរស័ព្ទឬកុំព្យូទ័រ ធ្វើលំហាត់ប្រាណ ធ្វើដំណើរតាមខេត្តទៅទីកំសាន្តនានា ដើម្បីលំហែកាយ បន្ធូការតានតឹងទាំងឡាយ គយគន់សំរស់ធម្មជាតិ ដើម្បីឲ្យកោសិការនៅក្នុងខ្លួនទាំងឡាយបានជ្រះថ្លា សុខភាពរឹងមាំ។ @Cryptopreneur

Comments