ចូលរួមប្រកួតកំណាព្យអំពីសេរី (បទ ពំនោល លាយសំរាយ)

C
https://cdn-images-1.medium.com/max/1600/1*pjPAQnsfWVPFUU8gxlgdVw.jpeg (ក_ក) មកដល់ហើយមកដល់ហើយ ចូរកុំកន្តើយ ទុកពេលឲ្យនៅទំនេរ មកៗកុំនៅគ្នាន់គ្នេរ ចាំខ្ញុំបោះមេ រៀបរាប់ពីរឿងអស្ចារ្យ។ (^v*) អីយ៉ារឿងអីទៅណា បើពិតអស្ចារ្យ តើវារកលុយបានអត់ និយាយកុំបានតែមាត់ បើមិនប្រាកដ ទុកពេលដេកលេងហ្វេសប៊ុក។ (ក_ក) បងប្អូនកុំនៅសំកុក ជក់លេងហ្វេសប៊ុក គ្មានបានប្រយោជន៍ធំអី បណ្តាញសង្គមសេរី បើចេះលកលៃ បង្កើតប្រយោជន៍មហាសាល។ (^v*) បើពិតដូចឯងដំណាល ប្រយោជន៍មហាសាល រួមមានប្រយោជន៍អ្វីខ្លះ កុំបានតែមាត់ផ្តេសផ្តាស អញខ្ជិលស្តាប់ណាស់ ទុកពេលទៅលេងហ្គេមវិញ។ (ក_ក) ចូរកុំប្រញ៉ាប់ទោម្នេញ ត្រៀមច្រកឲ្យពេញ ខ្ញុំនឹងរៀបរាប់ពឹស្តា កុំជក់តែលេងហ្គេមណា វាគ្មានបានការ សម្រាប់អនាគតវែងឆ្ងាយ។ និយាយទៅចូលមកក្នុងបណ្តាញសង្គមសេរី គឺអាចបញ្ចេញគំនិត សរសេរអ្វីដែលចេញពីការច្នៃប្រឌិតរបស់យើងនឹងណា ហើយបើមានគេគាំទ្រច្រើន គឺនឹងទទួលបានលុយអេឡិចត្រូនិច កាក់សេរីជារង្វាន់នឹងណា។ មិនដូចលេងហ្វេសប៊ុក មិនចេះបង្កើតគំនិត បញ្ចេញមតិ សរសេររឿងអី ហើយក៏មិនទទួលបានផលចំណេញសម្រាប់ខ្លួនឯងដែរ។ (^v*) អូហូស្តាប់ទៅទំនង បើចង់សាកល្បង តើខ្ញុំគួរធ្វើយ៉ាងណា ខ្ញុំចង់ព្យាយាមសិក្សា ឲ្យយល់ពិស្តា អំពីប្រយោជន៍សេរី។ (ក_ក) បើពិតជាចាប់អារម្មណ៍ កុំនៅសង្ងំ ផ្តើមពីបង្កើតគណនី សេរីអាយអូ (serey.io)នោះអី ហើយឆ្លៀតលកលី ចាប់ផ្តើមនិពន្ធអត្ថបទ។ (^v*) អរគុណដែលខិតខំប្រាប់ ពន្យល់រ៉ៃរ៉ាប់ អំពីបណ្តាញសេរី បើខ្ញុំជួបបញ្ហាអី សូមឯងប្រណី ជួយណែនាំខ្ញុំផងណា។ និពន្ធដោយ @Cryptopreneur

Comments

បែបកំប្លែង ម៉្យាងដែរតើ👍💐😆