ហ្រេ្វកង់នៃពន្លឺ

C
https://i.pinimg.com/originals/e9/ff/3a/e9ff3adc2cfe8f5d92c83203fd9dfe70.jpg យើងដឹងហើយថា ពន្លឺមានសម្ព័ន្ធភាពយ៉ាងស្អិតរមួតជាមួយពណ៌ ប្រសិនបើគ្មានពន្លឺទេ ភ្នែករបស់យើងក៏មើលមិនឃើញពណ៌នោះដែរ។ ប្រៀបដូចជាយើងនៅក្នុងបន្ទប់ងងឹតដែលបិទភ្លើង ឬ នៅក្នុងព្រៃពេលយប់ យើងនឹងមើលឃើញពណ៌ទាំងអស់សុទ្ធតែជាពណ៌ខ្មៅ ឬ ភាសាបច្ចេកទេសគេហៅថា គ្មានពណ៌។ ក៏ប៉ុន្តែនៅពេលដែលមានពន្លឺយើងនឹងសម្លឹងឃើញពណ៌ផ្សេងៗនៅក្នុងធម្មជាតិ។ http://www.people.vcu.edu/~djbromle/color-theory/color01/images/Image20.gif ពណ៌ដែលកើតចេញពីពន្លឺសុទ្ធតែមានហ្វេ្រកង់របស់វា នៅពេលដែលហ្រ្វេកង់តិច វាមិនសូវជាមានផលប៉ះពាល់ដល់រាងកាយរបស់យើងឡើយ ដូចជារលកវិទ្យុ (Radio Wave) ដែលគេប្រើប្រាស់សម្រាប់ធ្វើការផ្សព្វផ្សាយតាមរលកធាតុអាកាសដូចជាវិទ្យុ AM ឬ FM។ ពណ៌ក្រហម ដែលជា InfraRed ដែលមានហ្វ្រេកង់តិច ក៏មិនសូវជះឥន្ធិពលធ្ងន់ធ្ងរដែរ គេប្រើប្រាស់វាសម្រាប់ធ្វើតេឡេបញ្ជាទូរទស្សន៍ជាដើម។ ក៏ប៉ុន្តែនៅពេលដែលហ្រ្វេកង់កាន់តែកើនឡើងទៅ ពីពណ៌ក្រហមទៅទឹកក្រូច ទៅលឿង ទៅបៃតង ទៅកាប់ស្តាំង ទៅខៀវ ទៅស្វាយ ដែលយើងហៅថា ពន្លឺ Ultra Violet គឺជាចាប់ផ្តើមជះឥន្ធិពលទៅលើស្បែករបស់យើងហើយ។ នៅពេលដែលយើងធ្វើដំណើរក្រោមពន្លឺថ្ងៃ គេត្រូវពាក់អាវបិទបាំង ឬ លាបឡេការពារ ពន្លឺ UV នេះឯង។ ហើយកាំរស្មីដែលកាន់តែគ្រោះថ្នាក់ជាងនេះទៀត គឺ X-Ray Gamma Ray ដែលជាពពួក Radio Active Wave រលកវិទ្យុសកម្ម ដែលមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ គេប្រើកាំរស្មី X-Ray សម្រាប់ថតធ្លុះរាងកាយរបស់មនុស្ស ហើយគេមិនឲ្យថតច្រើនដងពេកទេ តែបើវិទ្យុសកម្មវិញ អាចឲ្យមនុស្សកើតជំងឺមហារីក ឬ ជំងឺផ្សេងៗរហូតគ្រោះថ្នាក់ដល់ជីវិត គេក៏អាចយកវាបង្កើតជាអាវុធប្រល័យលោកផងដែរ។ រៀបរៀងដោយ @Cryptopreneur

Comments