ប្រវត្តិព្រះកែវមរកត

ព្រះកែវមរកត គឺជាត្បូងមុនីជោគត្បូងមរកតពីភ្នំវិបុលបព៌ត ហើយបានព្រះវិស្សកម្មទេវបុត្រសាងជារូបពុទ្ធបដិមាដែលយើងហៅថាព្រះកែវមរកត។ អស់រយៈពេល៧យប់៧ថ្ងៃ ព្រះវិស្សកម្មទេវបុត្របានកសាងព្រះកែវមរកតហើយ ដោយមានទាំងបញ្ចុះព្រះអដ្ឋិធាតុព្រះពុទ្ធសមណគោតម៧ក្នុងនោះផង ។
១ ក្នុងព្រះកេស
២ ក្នុងទ្រូងឆ្វេង
៣ ក្នុងទ្រូងស្ដាំ
៤ ក្នុងបាតព្រះហស្ថឆ្វេង
៥ ក្នុងបាតព្រះហស្ថស្ដាំ
៦ ក្នុងព្រះបាតឆ្វេង
៧ ក្នុងព្រះបាតស្តាំ
ដំណើរផ្សងព្រេងរបស់ព្រះកែវមរកត
ព្រះកែវមរកតដំបូងគង់នៅនគរបាតលីបុត្ត ៣៥ឆ្នាំ
នៅកោះលង្កាចំនួន ៤៥០ឆ្នាំ
នៅឥន្ទបត្តបុរីឬស្រុកខ្មែរ២០៨ឆ្នាំ
នៅស្រុកលាវ៨១៧ឆ្នាំ
ចុងក្រោយនៅទីក្រុងរតនបុរីស្រីអយុធ្យា។
ក្នុងរឿងព្រេងនិទាន មាននារីម្នាក់មានបុត្រ៣នាក់
ទី១ គឺព្រះគោ
ទី២ គឺព្រះកែវ
ទី៣ គឺគម្ពីរវេទ ដែលត្រូវបានព្រះគោលេបចូលក្នុងពោះ ទើបធ្វើឲ្យព្រះគោចេះសិល្ប៍ ចេះជប់ ចេះហោះ ចេះប្រែក្រឡា។
ព្រះគោ គឺគោសំរិទ្ធិដែលលាក់គម្ពីរវេទ ត្រូវបានសៀមយកទៅពេលឈ្នះសង្គ្រាម។
ព្រះកែវ គឺព្រះកែវមរកត។
រៀបរៀងដោយ @Cryptopreneur

