ហាមក្មេងអាយុក្រោម១៣ឆ្នាំអាន

តើអ្នកដឹងទេថា នៅក្នុងបណ្តាញសង្គម នៅលើអ៊ីនធឺណែត ព័ត៌មានអ្វីក៏មាន
ព័ត៌មានផ្តល់ផលប៉ះពាល់ដល់ខួរក្បាល
ព័ត៌មានរូបភាពរន្ធត់តក់ស្លុត
ព័ត៌មានស្រើបស្រាល
ដើម្បីចូលរួមក្នុងបណ្តាញសង្គមសេរីអ្នកត្រូវមានអាយុយ៉ាងតិចណាស់១៣ឆ្នាំ តែបើទោះបីជាអ្នកលួចបន្លំអាយុ ក៏គ្មាននរណាដឹងដែរ មានតែអ្នកទទួលខុសត្រូវខ្លួនឯងក្នុងសង្គមអនាមិក ឬ ក្នុងសង្គមសាធារណៈអ្នកត្រូវបង្ហាញអត្តសញ្ញាណដូចជា អត្តសញ្ញាណបណ្ណបង្ហាញអាយុជាដើម។
ក្រៅពីនេះ មានមធ្យោបាយមួយទៀតដែលយើងហៅថា NSFW Tag ដែលមានន័យពេញថា Not Safe For Work។ នៅពេលដែលអ្នកបង្ហោះរូបភាព វីដេអូ ឬ អត្ថបទ ដែលធ្វើឲ្យអ្នកបើកមើលមានភាពខ្មាសអៀន ជាពិសេសនៅទីសាធារណៈ ឬ នៅកន្លែងធ្វើការ អ្នកអាចប្រើ Tag NSFW បាន ដើម្បីបញ្ជាក់ប្រាប់អ្នកអានឲ្យបានដឹងជាមុន។
អត្ថបទនោះនឹងមានបង្ហាញអក្សរ NSFW ពណ៌ក្រហមដូចរូបខាងក្រោម

អ្នកក៏អាចកំណត់គណនីរបស់អ្នកចំពោះ អត្ថបទទាំងអស់នោះបានដែរ ដោយចូលទៅកាន់ Setting

ហើយធ្វើការជ្រើសរើសជម្រើស១ខាងក្រោម
Always Hide : លាក់អត្ថបទនោះជានិច្ច
Always Warn : ប្រាប់ឲ្យបានដឹងមុន
Always Show : បង្ហាញអត្ថបទនោះជានិច្ច

រៀបរៀងដោយ @Cryptopreneur

