រុះផ្ទះស្ងោពងមាន់
កាន់រួបមើលពេលថតជុំគ្នានៅសាលា តើរួបនរណាដែលអ្នក
រកមើលមុនគេ?ច្បាស់ជារួបខ្លួនឯងមុនគេ បន្ទាប់មកមិត្តស្និទ្ធអ្នក
គ្រូអ្នក……
ធ្លាក់របស់មួយចូលក្នុងរន្ធ អ្នកយកដៃលូកយករបស់នោះមកវិញ
តែយកមិនបាន អ្នកនិងនិយាយថា “យកមិនបានទេព្រោះរន្ធ
ជ្រៅពេក? យកមិនបានទេព្រោះដៃខ្ញុំខ្លីពេក? ជាទូរទៅមនុស្ស
ច្បាស់ជានិយាយថា“យកមិនបានទេព្រោះរន្ធជ្រៅពេក”
ជាស្វ័យប្រវត្តិមនុស្សកម្របន្ទោសខ្លួនគេថា“ដៃខ្លីពេក
មិនអាចយកដល់”។
ជាសារជាតិមនុស្សទូរទៅដែលមានទំនោរមិនបន្ទោសខ្លួនឯង
ស្រលាញ់ខ្លួនឯង គិតដល់ខ្លួនឯងមុនគេ ខ្លួនឯងហ្នឹងសំខាន់ជាង
នរណាៗឬអ្វីៗទាំងអស់។ “ខ្លួនឯងឬអញ” ហ្នឹងចង្រៃណាស់បើ
តាមដំបូន្មានព្រះពុទ្ធ ព្រោះមនុស្សគ្រាន់តែលុញចេញពីធម្មជាតិ
(ដី ទឹក ភ្លើង ខ្យល់) មកនៅលើផែនដីនេះបណ្តោះអាសន្នប៉ុណ្ណោះ
តែជាអកុសលមនុស្សវង្វេងនាំគ្នាបំផ្លាញធម្មជាតិគឹខ្លួនឯងវិញ
មិនមែនបំផ្លាញធម្មតាឯណា! រិះរកគ្រប់មធ្យោបាយទាំងយប់ថ្ងៃ
បំផ្លាញខ្លួនឯង មិនគួរឲ្យចង់សើចទេឬ?
https://classism.org/wp-content/uploads/2014/06/Greedy-diner.jpg

