Right people, time, place..

C
chumsambo
មេនិងកូនអូដ្ឋកំពុងដេកក្រោមដើមឈើមួយ។ ភ្លាមនោះកូនអូដ្ឋសួរ “ ម៉ែ,ហេតុអ្វីអូដ្ឋមានបូក?” មេអូដ្ឋគិតមួយសន្ទុះរួចឆ្លើយ” យើងជាសត្វលើវាលខ្សាច់ ដូច្នេះត្រូវមានបូកផ្ទុកទឹកដើម្បីអាចទ្រំាទ្ររស់លើវាល ខ្សាច់ក្សត់ទឹកបាន។ កូនអូដ្ឋគិតមួយសន្ទុះរួចសួរបន្ត “ ហេតុអ្វីយើងមានជើងវែង ហើយប្រអប់ជើងរាងមូល”? មេឆ្លើយបន្ត “ គឺវាអំណោយផល ដល់ការដើលើវាលខ្សាច់”។ “ចុះហេតុអ្វី ព្រុយភ្នែកយើងវែងៗ ជួនកាលចូលភ្នែកខ្ញុំទៀត?” មេឆ្លើយទៀត “ព្រុយភ្នែក វែងជួយការពារកុំឲ្យខ្សាច់ចូលពេលមានខ្យល់, យល់នៅ? កូនអូដ្ឋគិតហើយគិតទៀតរួចនិយាយថា “ ខ្ញុំយល់ហើយ បូកសំរាប់ផ្ទុកទឹក ជើងសំរាប់ដើរលើវាលខ្សាច់ ព្រុយភ្នែក វែងសំរាប់ការពារខ្សច់កុំឲ្យចូលលក្ខណទាំងនេះជាអំណោយ ទានធម្មជាតិជួយឲ្យយើងស៊ូរស់លើវាខ្សាចបាន"។ តើហេតុអ្វីបានជាយើងនៅក្នុងសួនសត្វហ្ន៏! ![Camel and baby.jpg](https://serey.io/imageupload_data/f8e424d8e1141aca8dbd29635679682d648126e3)

Comments

wondercury
សួស្តីបង ខ្សាច់ ភ្លេចស្រះ ា ហើយបង