មេរៀនពីកូនបក្សី
កូនបក្សីកំពុងហោះទៅកាន់ភាគខាងត្បូងព្រោះរដូវរងា
បានមកដល់។ វាពិតជាត្រជាក់ណាស់ ត្រជាក់រហូត
ធ្វើឲ្យបក្សីនោះកកហោះលែងរួចហើយធ្លាក់
កណ្តាលវាលស្រែមួយ។
គោក៏មកដល់រួចអាចម៏ដាក់កូនចាប។កូនចាបមាន
អារម្មណ៏ក្តៅអ៊ុនៗ គេយល់ថាកក់ក្តៅណាស់ក្នុង
អាចម៏គោនោះ រួចក៏ស្រែកច្រៀងយ៉ាងសប្បាយ។
តាមពិតកំដៅអាចម៏គោសង្គ្រោះជីវិតកូនចាប។
ឆ្មាដែលហេវដើរដាច់សង្វែក៏មកដល់រួចព្យាយាម
ស្វែងរកម្ចាស់សំលេង។ ពេលរកឃើញ
យកចាបចេញពីអាចម៏រួចស៊ីបាត់ទៅ។
ន័យអប់រំ៖
- គ្រប់មនុស្សដែលមើលងាយយើងមិនមែនសុទ្ធ
តែជាសត្រូវយើងទេ។
- មិមមែនគ្រប់មនុស្សជួយយើងសុទ្ធតែជាមិត្តយើងទេ។
- ពេលស្ថិតក្នុងភាពអាសន្ន កុំសប្បាយភ្លេចខ្លួន៕
https://www.exposureguide.com/images/bird-photography-tips/photographing-birds-1e.jpg

