តំលៃនិងកិត្តិយស

C
chumsambo
ស្រីស្អាតម្នាក់មានលុយច្រើន ប្រើប្រាស់របស់ថ្លៃៗ មានវីឡានៅ មានជីវភាពហ៊ីហារដើរលេងគ្រប់ទីកន្លែង ទាំងក្នុងនិងក្រៅប្រទេស។ តែមិនដែលឃើញនាងធ្វើ ការងារក្រុមហ៊ុនឬរកស៊ីអ្វីទេ នាងជាមនុស្ស "មានកិត្តយសតែគ្មានតំលៃ"​ព្រោះនាងយកប្តីគេ។ ទោះដឹងថាគេមានកូនពីររួចហើយ ហើយប្រពន្ធដើម ត្រូវឈឺចាប់គ្រាំទ្រូងរាល់ថ្ងៃព្រោះមិនទាន់ដាច់ចំណង អាពាហ៍ពិពាហ៍ក៍ដោយ នាងមិនខ្វល់មិនអើពើព្រោះ គិតថាខាងប្រុសទេតើដែលសុខចិត្តផ្តល់គ្រប់យ៉ាង និងតាមស្រលាញ់នាង។ ឯប្តីនោះងារជាអ្នកជំនួញធំមានលុយច្រើនលាន គិតថាខ្លួនពូរកែរកលុយបានច្រើនមើលងាយប្រពន្ ធក្បត់នាទីជាឪពុក គាត់ជាមនុស្សថោកទាប "គ្មានតំលៃតែមានកិត្តិយស"។ ជាទូរទៅមនុស្ស ឲ្យកិត្តិយសលើអ្នកដទៃផ្អែកលើធនធាន មុខមាត់ក្នុងសង្គម មិនខ្វល់ថាគេបានប្រព្រិត្ តិអ្វីនៅខាងក្រោយទេ។ មន្ត្រីលក់ព្រៃលើ ពុករលួយ មានលុយច្រើន ចិញ្ចឹមស្រីក្មេងក៍គេផ្តល់កិត្តិយសដែរ ព្រោះសង្គម ខ្មែរមើលតែខាងក្រៅ ឲ្យតំលៃសម្ភារនិយមគ្មាន ខ្លឹមក្នុងខ្លួន។ផ្ទុយទៅវិញ វិចិត្រករឆ្លាក់ព្រលឹង មនុស្សជាតិដូចជាគ្រូរបង្រៀនដែលមានភាព ស្មោះត្រង់ពេញពោះ ស្នេហាជាតិពេញក្បាល ស៊ូរហាមមិនក្បត់ឧត្តម ត្រូវមនុស្សខ្មែរ ផ្តល់កិត្តិយសតិចតួចប៉ុណ្ណោះទោះគាត់ ជាមនុស្សមានតំលៃឥតគណនាក៏ដោយ។ ជារួមតំលៃ(ជាមនុស្ស)មានលក្ខណស្រគត់ស្រគំ ឯកិត្តិយសមានលក្ខណសំញ៉ែងងាយចាប់អារម្មណ៍ ឬយើងអាចនិយាយបានថាតំលៃនៅខាងក្នុងកិត្តិយស នៅឯក្រៅ។ ក្នុងសង្គមខ្មែរមនុស្សដែលមានទាំងតំលៃ និងកិត្តិយសជាប្រទេភរកបានដោយកម្រ៕ https://cdn.pixabay.com/photo/2016/10/30/05/43/aec-1782427_960_720.jpg

Comments

daisysun
Very interesting, boung @chumsambo!