បណ្ណាល័យ
អាហ្វ្រិកមានសុភាសិតមួយថា "ស្លាប់មនុស្សចាស់ម្នាក់
ដូចជាការបាត់បង់បណ្ណាល័យមួយ" ព្រោះមនុស្សចាស់
គឺជាឃ្លាំងចំណេះដឹង ឃ្លាំងបទពិសោធន៏របស់កូនចៅ។
អង្គុយផឹកកាហ្វេស្តាប់ចាស់ប៉ុន្មាននាក់ជជែកគ្នាទីនេះ
ប្រហែមួយម៉ោងហើយលឺតែនិយាយពីរឿងស្រីនិងរឿង
អាសអាភាស។ មិនមែនត្រឹមមួយថ្ងៃនេះទេ រាប់ខែហើយ
ព្រោះទាំងខ្ញុំទាំងគាត់សុទ្ធតែជាអតិថិជននៅហាងនេះ
ហើយចាស់មួយក្រុមនោះឯងនាំគ្នានិយាយតែរឿងតិរច្ឆានកថា
រៀងរាល់ព្រឹកមិនដែលខាន។ ជាធម្មតាមនុស្សនិយាយអ្វីដែល
ខ្លួនដឹង និយាយអ្វីដែលខ្លួនចូលចិត្តនិងមានមោទនភាព
ដូច្នេះមួយក្រុមនេះមិនមែនជាបណ្តាល័យទេ គឺដុំអាចមន៏។
ពេលចាស់ទៅខ្ញុំក៏និងធ្វើជាបណ្តាល័យសម្រាប់ក្មេងជំនាន់
ក្រោយដូចសុភាសិតអាហ្វ្រិក។ ខ្ញុំនិងនិយាយពីរៀងលើកទឹកចិត្ត
ណែរនាំពីជីវិត ពន្យល់របៀបធ្វើការ តាមបទពិសោធន៍របស់ខ្លួន។
ច្បាស់ណាស់ដើម្បីមានរឿងនិងបទពិសោធន៍ល្អៗចែកចាយអ្នក
ជំនាន់ក្រោយខ្ញុំត្រូវសន្សំពិពេលនេះទៅ សន្សំការអាន សន្សំការអង្កេត
សន្សំសេចក្តីល្អ ដើម្បីជាគំរូផង ដើម្បីក្តីសុខផ្លូវចិត្តរបស់ខ្លូនផង
ព្រោះខ្ញុំមិនចង់ពេលស្លាប់ទៅត្រូវក្មេងៗចាត់ទុកដូចជាបាត់ដុំអាចម៍
មួយដុំទេ៕

