ខួប១៥ឆ្នាំ ពុកឲ្យអ្វីខ្ញុំ?
ថ្ងៃមួយ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់សួរពុករបស់នាង “ ពុក! ពុកឲ្យអីខ្ញុំនៅ
ពេលខួបអាយុ ១៥ ឆ្នាំរបស់ខ្ញុំ?”
ឪពុកតប “សល់ពេលឆ្ងាយណាស់ កុំអាលគិត”។
ពេលក្មេងស្រីនោះអាយុ១៤ឆ្នាំ នាងសន្លប់ ហើយត្រូវបានបញ្ជូនទៅ
កាន់មន្ទីពេទ្យជាបន្ទាន់។ គ្រូពេទ្យបានប្រាប់ពុកនាងថា នាងមាន
ជម្ងឺបេះដូងធ្ងន់ធ្ងរ ហើយរស់មិនបានយូរទៀតទេ។
ពេលនាងកំពុងគេងលើគ្រែ ក្មេងស្រីនិយាយទៅពុកនាងថា
“តើពុកលឺទេពួកគេថា ខ្ញុំរស់មិនបានយូរទៀតទេ”
ឪពុកតប “ ទេឯងប្រាកដជារស់នៅបានល្អ។
”ហេតុអីបានជាពុកច្បាស់ម្លេះ? ដោយងាកមុខចេញ ពុកនាងបន្ត
“ ពុកមិនដឹងទេ តែពុកប្រាកដណាស់ ឯងនិងរស់នៅបានល្អ”
ពេលឈានចូលវ័យ១៥ឆ្នាំ នាងបានស្បើយពីជំងឺហើយត្រលប់
មកផ្ទះវិញនិងបានឃើញកូនសំបុត្រមួយនៅលើគ្រែ។ សេចក្តីក្នុង
សំបុត្រគឺៈ
មកដល់កូនស្រីសំណប់ចិត្ត! ពេលកូនបានអានសំបុត្រ
នេះ មានន័យថាអ្វីៗបានប្រសើរឡើងវិញហើយ។ កូនចាំបានទេ
ពេលដែលកូនសួរពុកថា តើពុកនិងឲ្យអ្វីជាកាដូរពេលកូន
អាយុ១៥ឆ្នាំ។ ពុកមិនដឹងថានិងឲ្យអ្វីទេពេលនោះ។តែពេលនេះ
ពុកជូនការដូមួយនេះឲ្យកូន ពុកទុកបេះដូងនេះនៅនិងកូនហើយ។
ដោយក្តីស្រលាញ់ពីពុករបស់កូន!

