គោព្រៃត្រូវបាន International Union for Conservation of Nature
ហៅកាត់ថាIUCN សហពន្ធអន្តរជាតិដើម្បីអភិរក្សធម្មជាតិ
ចុះបញ្ជីថាជាប្រភេទសត្វដែលជិតផុតពូជដែលត្រូវអភិរក្ស។
តាមប្រវត្តិសត្វនេះធ្លាប់មាននៅប្រទេសកម្ពុជា ថៃ ឡាវ
និងវៀតណាម ហើយបច្ចុប្បន្ននេះត្រូវគេប៉ានប្រមាណថា
មាននៅប្រហែលតិចជាង២៥០ក្បាល ហើយគេជឿថា
ក្រៅពីតំបន់ខ្លះៗនៃប្រទេសកម្ពុជាគោព្រៃលែងមាន
ទៀតហើយ។ គោព្រៃបាត់វត្តមានតាំងពីឆ្នាំ ១៩៦៩, ៧០
មកម្លេះហើយកាលពីឆ្នាំ២០១១ អង្កាក្រៅរដ្ឋាភិបាលមួយ
បានបង្កប់កាម៉េរាថតក្នុងតំបន់ដែលវាធ្លាប់រស់នៅតែមិន
ឃើញវត្តមានទាល់តែសោះ។ ប្រសិនបើមិនទាន់ផុតពូជទេ
សត្វគោព្រៃនេះប្រហែលជាអាចមាននៅ តំបន់អភិរក្សសត្
វព្រៃលំផាត់ តំបន់អភិរក្សសត្វព្រៃភ្នំព្រិចតំបន់អភិរក្សសត្វព្រៃ
កែវសីមា ឬតំបន់ព្រៃអភិរក្សមណ្ឌលគិរី តែប៉ុណ្ណោះ។ដោយសា
តែភាពកម្រនិងដំណើរដ៍អាថ៍កំបាំងនេះហើយទើបទស្សវតឆ្នាំ៦០
សម្តេចសីហនុ បានជ្រើសរយកសត្វគោព្រៃនេះជាសត្វតំណាងកម្ពុជា។
ប្រភព៖ រូប&អត្ថបទ ហ្គូហ្គល

