ពេទ្យអន់
បទពិសោធន៍ទាំងនេះខ្ញុំជឿថាអ្នកក៍ជួបញឹកញាប់ដែរ
គ្រាន់តែមិនចាប់អារម្មណ៍។ ពេលអ្នកទៅឪសថស្ថាន
ប្រាប់ពីអាការជំងឺរួចពេទ្យកំណត់ថាជាជំងឺនេះឬនោះ
ភ្លាម ពេលយើងត្រូវតំរូវឲ្យលេបថ្នាំពេទ្យតែងតែសួរថា
"តើត្រូវការលេបប៉ុន្មានពេលឬប៉ុន្មានថ្ងៃ?"
ចំពោះខ្ញុំសំនួរនេះមិនធម្មតាទេ ព្រោះវាមានន័យថា
ពេទ្យមិនច្បាស់ពីជំងឺខ្ញុំ ពេទ្យមិនមានវិជ្ជាជីវ
គ្រប់គ្រាន់ព្រោះមិនហ៊ានអារកាត់ពីសភាពជំងឺ
ពេទ្យអន់ អន់ព្រោះមិនអាចផ្តល់យោបល់ឲ្យ
អ្នកជំងឺពីការព្យាបាលបាន។
ស្ថានភាពបែបនេះពេទ្យមិនត្រូវសួរអ្នកជំងឺ គាត់គួរ
និយាយថា ខ្ញុំផ្តល់យោបល់ថា/តាមយោបល់ខ្ញុំ
ខ្ញុំគិតថាជំងឺនេះអ្នកគួរតែលេបថ្នាំចំនួនប៉ុននេះថ្ងៃ
ឬប៉ុណ្ណោះថ្ងៃ បើមិនស្រាកទេអាចមកជួបពេទ្យ
ម្តងទៀត ឬត្រូវធ្វើនេះនោះបន្តទៀតអញ្ចឹងទៅ...
តែនេះពេទ្យបែរជាសួរអ្នកជំងឺថាចង់/ត្រូវលេប
ថ្នាំប៉ុន្មានពេល/ថ្ងៃទៅវិញ ពិតជាគួរឲ្យចង់សើច
មែន។


