កំពូលអ្នកប្រាជ្ញនិងស្តេចកំប្លែង
អាញស្តាញ ជាកំពូលអ្នកប្រាជ្ញរូបវិទ្យាសតវត្យទី១៩
អ្នកខ្លះហៅគាត់ថាជាបិតាគ្រាប់បែកបរមាណូ។ ទ្រឹស្តីគាត់
មិនមែនមនុស្សអាចយល់បានភ្លាមៗទេ ទាល់តែពិសោធន៏
និងស្រាវជ្រាវរាប់ឆ្នាំទើបអាចយល់ឬអនុវត្តន៏បាន។ ឯសាក់ឡូ
(Chalie Chplin) វីញគឺស្តេចកំប្លែងគ្មានសំលេងសឹងថាគ្មានអ្នក
ធ្លាប់មើលទូរទស្សណាមិនស្គាល់គាត់ទេ។
ពេលគាត់ជួបគ្នា៖
អាញស្តាញ៖ ខ្ញុំស្ងប់ស្ញែងអ្នកណាស់ អ្នកមិននិយាយមួយម៉ាត់សោះ
តែមនុស្សសរសើរលើកតំកើនឲ្យតំលៃអ្នកខ្លាំងណាស់។
សាក់ឡូតប៖ អស្ចារ្យអីប៉ុណ្ណឹង! អ្នកពេលនិយាយទៅគ្មាននរណា
យល់សោះ តែមនុស្សនៅតែលើកតំកើនអ្នក។

