បុរេវិនិច្ឆ័យ ...

C
chumsambo
គ្រូពេទ្យម្នាក់រត់ចូលក្នុងមន្ទីពេទ្យបន្ទាប់ ពីទទួលបានទូរសព្វ័ហៅបន្ទាន់។ គាត់លើកទូរសព្ វ័ភ្លាម ដូរខោអាវហើយសំដៅទៅកាន់បន្ទប់សង្គ្រោះបន្ទាន់។ គាត់បានជួបនិងឪពុករបស់ក្មេងប្រុសកំពុងដើរចុះឡើង ដោយអន្ទះសារងចាំពេទ្យ។ ឃើញដូច្នេះឪពុករបស់ ក្មេងប្រុសក៏ស្រែកឡើង “ហេតុអ្វីបានយូរយ៉ាងនេះ? មិនដឹងថាកូនខ្ញុំកំពុងតែមានគ្រោះថ្នាក់ទេឬ? ម៉េចបានជាអ្នកគ្មានទំនួលខុសត្រូវយ៉ាងនេះ?” គ្រូពេទ្យតប “ សុំទោស! ខ្ញុំមិនបាននៅមន្ទីរពេទ្យទេ, ពេលបានទទួលទូរសព្វ័ភ្លាម ខ្ញុំមកភ្លាម។ សួមលោក ស្ងាត់បន្តិចទៅដើម្បីឪ្យខ្ញុំអាចធ្វើការងាររបស់ខ្ញុំបាន។ អ៊ុំប្រុសបានតបដោយកំហឹង “ស្ងាត់ហ្អ! ប្រសិនបើអ្នក នៅក្នុងបន្ទប់នោះជាកូនរបស់អ្នក តើអ្នកអាចស្ងាត់បានទេ? ប្រសិនបើកូនរបស់អ្នកស្លាប់ពេលនេះ តើអ្នកធ្វើយ៉ាងណា?។ គ្រូពេទ្យញញឹមរួចតបដោយស្ងប់ស្ងាត់ “ ពេទ្យមិនអាចពន្យា ជីវិតមនុស្សបានទេ តែអ្វីដែលពេទ្យត្រូវធ្វើ ខ្ញុំនិងធ្វើពេលនេះ អ្វីដែលខ្ញុំចេះ ខ្ញុំនិងព្យាយាមឪ្យអស់លទ្ធភាព។ សូមលោក ទៅក្រៅហើយជួយបន់ស្រន់ឪ្យកូនលោកផង ពួកយើងនិង ធ្វើការពេលនេះភ្លាម។ បន្ទាប់ពីចូលវះកាត់ប៉ុន្មានម៉ោងមក វេជ្ជបណ្ឌិតបានចេញ មកវិញជាមួយនិងស្នាញញឹមរួចនិយាយនិងពុកក្មេងប្រុសថា “អរគុណព្រះជាម្ចាស់! ជីវិតកូនរបស់អ្នកសង្គ្រោះបានហើយ ប្រសិនបើមានសំនួរ សួរអ្នកគ្រូពេទ្យចុះ!” ដោយមិនបាន រងចាំការតបរបស់អ៊ំប្រុសនោះទេ ពេទ្យក៏ចាកចេញបាត់ទៅ។ អ៊ុំប្រុសរអ៊ូរទៅគិលានុបដ្ឋាយិកាថា “ ហេតុអីគេក្រអើតក្រទម យ៉ាងនេះ? ហេតុអីមិនទុកឪកាសឪ្យខ្ញុំពីរបីនាទីបានសួរពី អាការៈកូនខ្ញុំផង?” ដោយទឹកមុខស្រងូតស្រងាត់ គិលានុបដ្ឋាយិកាងើបមុខឡើង រូចនិយាយថា “កូនរបស់គាត់បានស្លាប់ដោយសាគ្រោះថ្នាក់ ចរាចរកាលពីម្សិលមិញ, ពេលយើងតេហៅគាត់មកសង្គ្រោះ កូនរបស់អ៊ំភ្លាម គាត់កំពុងនៅឯពិធីបញ្ចុះសព្វកូនគាត់។ គាត់មកភ្លាម គាត់ធ្វើការគាត់រួចហើយពេលនេះ គាត់ប្រញាប់ ទៅបញ្ចប់ពិធីបញ្ចុះសព្វកូនគាត់វិញ” ៕ “ អ្នកមិនដឹងថាមនុស្សណាម្នាក់បានឆ្លងកាត់អ្វីខ្លះទេ ក្នុងជីវិតរបស់គេ ដូច្នេះកុំធ្វើការវាយតំលៃលឿនពេក” ប្រភាព៖ វេបសាយបរទេស http://i.huffpost.com/gen/1400941/images/o-EMERGENCY-ROOM-facebook.jpg

Comments

wondercury
@@ -60,16 +60,20 @@ %E1%9E%85%E1%9F%82%E1%9E%80%E1%9E%9A%E1%9F%86%E1%9E%9B%E1%9F%82%E1%9E%80 +%E1%9E%94%E1%9E%93%E1%9F%92%E1%9E%8F %E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%87%E1%9E%B6%E1%9E%90%E1%9F%92%E1%9E%98