ជំនាញឈ្នះទេពកោសល្យ

C
chumsambo
មិនចំណាយពេលច្រើនដើម្បីសិក្សាឈ្វេងយល់ ឆាប់ចាប់បានគន្លឹះនៃរឿងឬបញ្ហា ធ្វើឲ្យសម្រេច បានដោយជោគជ័យល្អនិងប្រើថេរវេលាតិចជាង មនុស្សដទៃ មនុស្សដែលមានលក្ខណបែបនេះ ក្នុងរឿងអ្វីមួយគេហៅគាត់ថាជា “មនុស្សមានទេពកោសល្យ”។ ចំណែកឯមនុស្សមានជំនាញអ្វីមួយបានទាល់តែ ធ្វើរឿងនោះដដែលៗច្រើនដង ធ្វើហើយធ្វើទៀត តាំងពីមានកំហុសច្រើនទៅមានកំហុសតិច មានកំហុសតិចទៅគ្មានកំហុសទើបអាចក្លាយជា "មនុស្សមានជំនាញ"។ ជំនាញក្នុងវិជ្ជាជីវរបស់ខ្លួន ជំនាញក្នុងរបរដែលខ្លួនកំពុងប្រកប។ ពេលនេះអ្នកអាចឃើញភាពខុសគ្នារវៀងមនុស្ សជំនាញនិងទេពកោសល្យហើយមែនទេ? មនុស្សមានទេពកោសល្យគឹគួរឲ្យសរសើរ ឯមនុស្សមានជំនាញគឺគួរឲ្យស្ងើចសរសើរ។ អ្នកអាចគ្មានទេពកោសល្យក្នុងការធ្វើជំនួញ តែអ្នកអាចបណ្តុះបង្វឹកខ្លួនអ្នកឲ្យទៅជាអ្នក មានជំនាញធ្វើជំនួញបាន។ https://ichemepresident.files.wordpress.com/2014/09/skills.jpg

Comments

តើធ្វើយ៉ាងណាទើបអាចមានជំនាញធ្វើជំនួញ?