ស្មោះត្រង់ជាស្នូលនៃស្នេហ៍ពិត
សេចក្ដីស្នេហាពិតប្រាកដ មានស្នូលមួយរបស់
វាគឺភាពស្មោះត្រង់។ សេចក្ដីស្មោះត្រង់គឺជាអត្តចរិតនៃ
មនុស្សល្អទាំងឡាយ វាគឺគុណសម្បត្តិ នឹងបានទៅជា
គុណធម៌មួយដែលអាចស្រូបទាញមនុស្សស្មោះត្រង់
ទាំងឡាយឱ្យចូលមកប្រាស្រ័យក្នុងជីវីភាពរស់នៅ
របស់យើង។
ពុំមានភាគីណាម្ខាងខំធ្វើជាស្មោះត្រង់ហៅថាជាសេចក្ដី
ស្មោះត្រង់នោះឡើយ វាគឺជាអត្តចរិតធម្មតានៃមនុស្សល្អ
ដែលគ្មានចាំបាច់ត្រូវខិតខំដើម្បីស្មោះត្រង់ ឬស្មោះត្រង់
ព្រោះឃើញផលប្រយោជន៍សោះទេ ស្មោះត្រង់គឺជា
គុណសម្បត្តិពីកំណើតជាអត្តចរិត ក៏ប៉ុន្តែក៏មិនគួរ
ដាក់ទោសនរណាដែលដឹងខ្លួនថា ខ្លួនជាមនុស្សក្រឡិច
ក្រឡុចលេសច្រើន ហើយគ្នាពិតជាមានឆន្ទៈចាកចេញ
ពីអត្តចរិតរបៀបនេះនោះដែរ។
យ៉ាងហោចបំផុតគេគង់នឹងរៀនក្រេបជញ្ជក់នូវពុទ្ធិនៃភាព
ស្មោះត្រង់បានខ្លះសម្រាប់តតាំងនឹងចិត្តនៃអំពើផិតក្បត់
ភូតភរលេសច្រើនរបស់គេដែរ ក៏ពុំមែនមានន័យថាគេ
អស់ផ្លូវសម្រាប់រស់នៅក្នុងភាពល្អប្រពៃនោះដែរគ្រាន់តែ
គេត្រូវរស់ជាមួយនឹងគង្វាលដ៏ឧត្តមណាម្នាក់ ដែលអាចពត់
លត់ដំគេឱ្យត្រង់បានវាប្រៀបនឹងដែកគោលដែលដំពត់តម្រង់
លើស្រឡៅដូច្នោះដែរ ស្រឡៅអាចត្រង់ព្រោះតែ
ដែកគោល។ បើយើងដាក់ចិត្តថាធ្វើគង្វាលដ៏ឧត្តមនោះ
នោះយើងត្រូវទទួលស្គាល់ថា ស្រឡៅនឹងវៀចវិញ
កាលបើរបេះដែកគោល នេះជាសន្ដានដូច្នេះកុំ
គប្បីទោមនស្ស៕
ប្រភពហ្វេសបុក Thai Kimleang

