លោកបងណាវ
មុនចូលឆ្នាំខ្មែរប៉ុន្មានថ្ងៃនាឆ្នាំ១៩៩៧ វត្តមហាមន្ត្រី
កណ្តាលក្រុងភ្នំពេញ ព្រឹត្តិការជីវិតក្មេងរើសអេត
ចាយអាយុ១៣ឆ្នាំម្នាក់ប្រែប្រួល ប្រែប្រួលក្រោយ
ពីគេលួចកាទឹករបស់លោក ប្រែប្រួលក្រោយពី
គេជួបលោកឆ្កួតមួយអង្គ។
ខ្ញុំនិងមិននិយាយអំពីលោកសង្ឃពុតត្បុតអាក្រក់
ទាំងនោះទេ ពួកលោកដែលមើលមកខ្ញុំដូចជា
ឧក្រិដ្ឋជន ពួកលោកដែលសម្លក់មកដូចខ្ញុំជាមនុស្ស
ចំឡែក ព្រោះតែខ្ញុំបានលួចកាទឹករបស់លោកមួយ។
មានតែលោកម្នាក់ប៉ុណ្ណោះដែលមិនដូចលោកដ៍ទៃ
ព្រោះគេយល់ថាលោកឆ្កួត តែសំរាប់ខ្ញុំលោកដូចជា
បងប្រុស។
មិនដែលស្គាល់គ្នាសោះ លោកហ៊ានធានាខ្ញុំ មិនដែល
ជួបគ្នាពីមុនសោះ លោកជួយយកខ្ញុំទៅដាក់នៅអង្កា។
គិតសព្វៗកាលណុះខ្ញុំក៍យល់ថា លោកបង ណាវ
ហាក់ដូចជាឡប់ៗបន្តិចដែរ។ មិនគោរពវិន័យ មិនជឿ
រឿងនរកក្រោមដី សួរគ៍លើមេឃ ជួនកាលហ៊ានពេក
ជួនកាលខ្លាចពេក ជួនកាលខ្ញុំយល់ថាគាត់ប្រមាទព្រះ
ពុទ្ធទៀតផង។ តែលោកបែរជានិយាយថា អញគោរព
វិន័យជាងលោកអស់នោះ អញស៊ីតែពីរពេលទេ អញ
មិនចេះគួរសមដាក់ញោមៗទេ អញក៍មិនមានវោហារ
ទេសនាហូរហែរដូចពួកលោកអស់នោះដែរ តែអញធា
នាថា អញអាចរកកន្លែងឱ្យឯងឈប់លួច ឈប់រើស
អេតចាយបាន។ បានមែន លោកពិតជាធ្វើបានមែន។
ប្រសិនបើមានលោកឆ្កួតដូចជាលោកបងច្រើន មិន
ដឹងជាល្អយ៉ាងណាទេហ្ន៎! មិនចេះនិយាយល្អ តែចិត្ត
ល្អ មិនចេះធ្វើឬកត្រឹមត្រូវ តែត្រឹមត្រូវ មិនគោរពវិន័យ
តែយល់ច្បាស់ពីរបៀបប្រតិបត្តិ បដិសេធរឿងនរកសួរគ៍
តែជួយមនុស្សឲ្យបានសួរគ៍។ អរគុណលោកបង!
អរគុណលោកបងខ្លាំងណាស់៕


