ម្ចាស់កេរ្តិ៍អង្គរ

C
chumsambo
អតីតកាលដ៍សោកសង្រេកនៅតែលងបន្លាច អនាគតដែលមិនច្បាស់លាស់បានធ្វើឲ្យប្រទេស មួយនេះពិបាករក្សាជំហរខ្លួនលើឆាកអន្តរជាតិ ខណដែលមហាអំណាចបច្ចុប្បន្នកំពុងព្យាយាម ហែកអាស៊ានទាញធ្វើជាកូនជឹងរៀងៗខ្លួន។ បច្ចុប្បន្នម្ចាស់កេរ្តិ៍អង្គរនេះហាក់កំពុងដេក លង់លក់យ៉ាងរំភើយ។ ការងារស្រុកទេស ត្រូវប្រគល់ទៅបុគ្គលមួយក្តាប់តូច អ្នកជំនួញ គិតតែប្រឹងរកស៊ីមិនខ្វល់ពីជាតិវង្វេង ដូចត្រីដែលមិនខ្វល់ពីទឹកនិងចំណី។ យុវជនដែលជាទំពាំងសំបូរតែស្អុយ គ្មានខ្លឹមប្រើការមិនកើត មនុស្សចាស់ វង្វេងតែនិងជំនឿបំផ្លាញខួរក្បាលខ្លួន។ ម្ចាស់អង្គរនេះជាទូរទៅពួកគេខ្លាច នយោបាយ ចង់បានតែសុខ សំងំតែរស់ រស់ទាំងគ្មានព្រលឹង។ តើជាតិសាស្ត្រ មួយនេះអនាគតទៅអាចនិងបាត់បង់ដូច អ្នកនិពន្ធបរទេសរូបនោះលើកឡើងទេ? ![The Angkorian.jpg](https://serey.io/imageupload_data/95ea5c7383d5078032f2e3fcadf746dfa31b9bc4)

Comments

wondercury
ព្រោះម្ចាស់អង្គរចូលចិត្តតែរបស់ជុប គ្មានគំនិតច្នៃប្រឌិត ។