អំពិលអំពែក

C
chumsambo
អំពិលអំពែក ទំលើស្លឹកចេក ក្រឡេកមើលស្រី ដែលផ្លុំស្នេហ៍ចោល ដូចផ្សែងបារី យកចិត្តភក្តី ទៅដូរស្នេហ៍ក្បត់។ អំពិលអំពែក ហើរពីជើងមេឃ មកដែកកំសត់ នៅក្នុងរោងឡាន ដូចខ្ទមទុរគត ជីវិតល្វីងចត់ ក្រក្សត់ពេកក្រៃ។ អំពេលអំពែក តស៊ូពុះជ្រែក អម្រែកលោកីយ៍ គេស្អប់ខាកស្តោះ ព្រោះរួបអប្រិយ រសល់នៅសព្វថ្ងៃ ដូចសត្វតិរច្ឆាន។ អំពិលអំពែក សុខចិត្តទឹកភ្នែក ព្រោះតែកល្យាណ មើលងាយឋានះ ជាអ្នកបើកឡាន គ្មានពេលសុខសាន្ត ក្នុងដួងចិត្តឡើយ។ អំពិលអំពែក រាល់យប់មុនដេក លេងបទកាត់ត្រើយ ចាប៉ីដងវែង លឺលាន់រវើយ តាមខ្យល់រំភើយ កណ្តាលរាត្រី។ អំពេលអំពែក ភ្លឺផ្លុងភ្លឹបភ្លែត ហើរអែបខ្លួនស្រី ស្នេហ័គេដោយស្មោះ អស់ចិត្តភក្តី តែស្រស់ចរណៃ គ្មានប្រណីសោះ។ អំពិលអំពែក ហើរជ្រៀតពុះជ្រែក បេះដូងឆោមស្រស់ តាមស្នូរចាប៉ី មានន័យស្មគ្រស្មោះ ឥឡូវហួសអស់ គ្មានវិលវិញឡើយ៕ ដកស្រង់ចេញពីប្រលោមលោករឿង "អំពិលអំពែក" របស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ![](https://serey.io/imageupload_data/95c2fae74ad15293c2444fdaecc6a674056ce406)

Comments