តើគួរពិសាអាហារមានផ្ទុកសារធាតុខូលីនដែរទេ?

វេជ្ជបណ្ឌិតអូស្ទីនមាត់ (Austin Mudd) ដែលជានិស្សិតថ្នាក់បណ្ឌិតផ្នែកសរសៃប្រសាទនៅសាកលវិទ្យាល័យ University of Illinois បានរកឃើញថា ការពិសាអាហារដែលមានជាតិខូលីន (choline) ច្រើនក្នុងអំឡុងពេលមានផ្ទៃពោះអាច បង្កើនការរំលាយអាហារ អភិវឌ្ឍខួរក្បាលទារក និងពង្រឹងសមត្ថភាពខួរក្បាលចងចាំប្រសើរជាងមុន ១០ភាគរយ។
ដូច្នេះស្រ្តីមានផ្ទៃពោះគួរពិសាអាហារដែលមានជាតិខូលីនឱ្យបានច្រើននៅមុនពេល និងអំឡុងពេលមានផ្ទៃពោះ ព្រោះវាក៏ជាអាហារូបត្ថម្ភមួយដែលមិនអាចខ្វះបាន។ អាហារដែលមានផ្ទុកសារធាតុខូលីនមានដូចជា ស៊ុត សាច់គោ ត្រីសាម៉ុង ផ្កាខាត់ណា សណ្តែកគ្រប់ប្រភេទ និង ទឹកដោះគោឆៅ ៕

