ទម្លាប់គេងយប់ជ្រៅ​ប្រឈម​នឹង​ស្លាប់​មុន​អាយុ​ជាង​អ្នក​ក្រោក​ពី​ព្រឹក​ព្រលឹម​ស្រាងៗ

C
chris
ការទម្លាប់ចូលគេងយប់ជ្រៅពេកអាចប្រឈមហានិភ័យខ្ពស់នៃការស្លាប់មុនអាយុរហូតដល់ទៅ ១០ភាគរយ ជាងអ្នកដែលក្រោកឆាប់នៅពេលព្រឹកព្រលឹម នេះបើយោង​តាមការ​សិក្សា​ថ្មីមួយ​បានឱ្យដឹង។ ការស្រាវជ្រាវនេះគេបានសិក្សាទៅលើលទ្ធផលសិក្សាពីមុនៗជាច្រើន ដោយមានអ្នកចូលរួម​ចំនួនជាងកន្លះលាននាក់ បានរកឃើញថាអ្នកដែលចូលគេងយប់ជ្រៅច្រើនមានជំងឺ និងបញ្ហា​សុខភាពផ្សេងៗជាច្រើនជាងអ្នកដែលចូលគេងឆាប់ និងក្រោកឆាប់នៅព្រឹកព្រលឹម។ លោកវេជ្ជបណ្ឌិត Kristen Knutson សាស្ត្រាចារ្យរងនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Northwestern University Feinberg នៅសហរដ្ឋអាមេរិកបានបញ្ជាក់​ឱ្យដឹងថា អ្នកដែលចូលគេងយប់ជ្រៅៗ​ពេកពិត​ជាមានផលវិបាកសុខភាព​ច្រើនពិតមែន។ លទ្ធផលនៃការស្រាវជ្រាវនេះបានចុះផ្សាយ​​ក្នុងទស្សនាវដ្តីស្រាវជ្រាវ Chronobiology International ៕

Comments