ការផ្សាយពាណិជ្ជកម្ម
១. ប្រសិនបើយើងចង់ផ្សាយពាណិជ្ជកម្ម ពីតំបន់ទេសចរណ៍នៃប្រទេសយើង លើទូរទស្សន៍ CNN, BBC, Fox News ... យើងត្រូវចំណាយក្នុងចន្លោះ ៣០០០ ទៅ ៨០០០ដុល្លារ ក្នុង ៣០វិនាទី (៥០០០ដុល្លារ ជាមធ្យម)ទៅតាមម៉ោងផ្សាយ ដូច្នេះបើចង់ផ្សាយមួយថ្ងៃ១០ដង មួយដង១នាទី ក្នុងរយៈពេល១០ថ្ងៃ នៅ១០ស្ថានីយ៍ទូរទស្សន៍ យើងត្រូវចំណាយប្រមាណ ១០លានដុល្លារ ដោយមិនទាន់គិតថ្លៃចំណាយលើការផលិតវីដេអូនៅឡើយ
២. ក្រុមហ៊ុនមួយចំនួន បានប្តូរយុទ្ធសាស្រ្តផ្សព្វផ្សាយតាមបែប network marketing ដោយផ្តល់កម្រៃចំណេញ ទៅអ្នករកអតិថិជនថ្មីៗ ដូចជាករណីថវិកា "កុំមីស្យុង" សម្រាប់ភ្នាក់ងារទេសចរណ៍ជាដើម ហើយសម្រាប់ ១កញ្ចប់ពាណិជ្ជកម្ម អាចត្រូវការចំណាយយ៉ាងហោចណាស់ ២០០ពាន់ដុល្លារ
៣. ការផ្សាយតាមកាសែត តាមទស្សនាវដ្តី តាម Billboard សុទ្ធតែត្រូវចំណាយថវិកា ហើយក៏មិនងាយទាក់ទាញទឹកចិត្ត និងអារម្មណ៍អតិថិជន បានងាយៗដែរ ហើយក៏មិនមែនចំណាយតិចដែរ ឧទាហរណ៍ ការចំណាយលើ ការផ្សាយពាណិជ្ជកម្មលើ billboard អាចត្រូវចំណាយ ចន្លោះ ២០០០ ទៅ ១០,០០០ដុល្លារ ក្នុងមួយខែ អាស្រ័យតាមទីតាំង ដូច្នេះ ក្នុងមួយឆ្នាំ បើយើងចង់ផ្សព្វផ្សាយនៅ១០ទីតាំង ត្រូវចំណាយមិនតិចជាង ៦០០,០០០ដុល្លារទេ
៤. ការបន្ថែមថវិកាដើម្បីផ្សព្វផ្សាយតាម facebook page, instagram ... ដើម្បីអោយអ្នកប្រើប្រាស់ Like and Share ពុំសូវមានប្រសិទ្ធិភាពទៀតទេ ព្រោះប្រសិនបើគ្មានការចាប់អារម្មណ៍ខ្លាំងពីសាធារណជនទេ វានឹងស្ងាត់សូន្យទៅឯងក្នុងពេលដ៏ខ្លី ហើយចំណាយដើម្បី Boost ក្នុងមួយ post អាចត្រូវចំណាយ ៥ ទៅ១០ដុល្លារ ហើយបើក្នុងមួយថ្ងៃយើងត្រូវអោយ Facebook Page ចំនួន១០ ជួយ Post អោយយើង យើងត្រូវចំណាយ យ៉ាងតិច ៣៦,០០០ដុល្លារ
៥. ប្រសិនបើការចំណាយលើប្រតិបត្តិការមួយ ត្រឹមចន្លោះ២លាន ទៅ៥លានដុល្លារ ដែលអាចធ្វើអោយកក្រើកលើបណ្តាញទំនាក់ទំនងសង្គមផង និងទាក់ទាញចំណាប់អារម្មណ៍របស់ទូរទស្សន៍អន្តរជាតិផង .... តែអាចប្រែក្លាយទៅជាផលចំណេញសម្រាប់វិស័យទេសចរណ៍នៃតំបន់មួយ ... នេះជាការសម្រេចចិត្តដ៏ប្រសើរមួយ
៦. តែសំខាន់បំផុត ទោះបីជាយ៉ាងណាក៏ដោយ ហើយទោះបីមានការពាក់ព័ន្ធនឹងមន្តអាគមន៍ អភិនិហារ ឬអប្បិយជំនឿអ្វីក៏ដោយ ក៏យើងគួរមានការគោរព និងកោតសរសើរចំពោះស្មារតី នៃការទទួលខុសត្រូវ ការជួយយកអាសារ សមានចិត្តរាប់អាន និងការបង្កើនចំណងទំនាក់ទំនងសង្គមកាន់តែខ្លាំង ពីព្រឹត្តិការណ៍មួយ
៧.នៅប្រទេសកម្ពុជា មានអ្នកប្រើ facebook និង instagram ប្រមាណជិត ៨លាន នាក់ ដូច្នេះ អ្វីដែលងាយៗ សមញ្ញ ហើយស្រួលធ្វើសម្រាប់យើងឯនេះវិញ គឺគ្រាន់តែ សាកល្បងនិយាយការពិត សរសេររដោយការគិតពិចារណា ឬបង្ហោះរូបភាពស្អាតៗ ពីតំបន់ទេសចរណ៍នៃប្រទេសយើង ដាក់លើ facebook ឬ instagram របស់យើងអោយបានយ៉ាងហោចណាស់១ដងក្នុង១សប្តាហ៍ នោះក្នុងមួយឆ្នាំ យ៉ាងហោចណាស់ មានពត៌មានឬរូបភាពចំនួន ៤១៦លាន បានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ដែលស្មើនឹងទឹកប្រាក់ ៤១៦លានដុល្លារផងដែរ។
៨. មកដល់ត្រឹមនេះ យើងអាចពិចារណាសាជាថ្មីថា តើយើងគួរបន្តព្យាយាម កើតទុក្ខមិនសុខចិត្តរឿងសម្រាមមុខផ្ទះយើង និងទឹកភ្លៀងចាល់ក្នុងរាជធានីភ្នំពេញ ឬគួរ Selfie ខ្លួនយើងមួយ ហើយនិយាយថា Welcome to my beautiful homeland, Cambodia.
source: FB


