Cambodia Footballl
ប្រភពស្និទ្ធនឹងខ្សែបម្រើ ច្រឹង ពលរដ្ឋ ឲ្យដឹងថា សមាជិកក្លិបក្រសួងការពារជាតិរូបនេះពិតជាត្រូវបានក្លិបមួយនៅលីគលំដាប់ក្រោមរបស់អេស្ប៉ាញទាក់ទងពិតប្រាកដ។
ប្រភពដដែលឲ្យដឹងថា ការទាក់ទងស្ថិតនៅដំណាក់កាលចរចាគ្នា ខណៈខ្សែបម្រើវ័យក្មេងរូបនេះកំពុងសម្រាកព្យាបាលរបួសជើង។
កាលដើមឆ្នាំ២០១៧ ក៏ធ្លាប់មានលេចឮដំណឹងពីការចង់បានសមាជិកក្រុមជម្រើសជាតិកម្ពុជាខាងលើពីសំណាក់ក្លិបនៅលីគកំពូលថៃ និង សឹង្ហបុរី ផងដែរ។
មិនតែប៉ុណ្ណោះ ក្លិបវិសាខា បានចរចាផ្ទេរយកអតីតកីឡាករជម្រើសជាតិ U19 រូបនេះដូចគ្នា តែបានបរាជ័យវិញ។
នេះបើយោងតាមសម្ដីរបស់ច្រឹង ពលរដ្ឋ «សម្រាប់ខ្ញុំឥលូវ គឺកំពុងចរចា និងត្រៀមខ្លួន ដោយចរចាជាមួយក្លឹបមួយនៅអឺរ៉ុប គឺក្លឹបអេស្ប៉ាញ ។ ប៉ុន្ដែឥលូវ ខាងក្លឹបយើង(ក្រសួងការពារជាតិ) កំពុងចរចាជាមួយក្លឹបនៅអេស្ប៉ាញ ហើយឥលូវសម្រេចបានប្រហែល ៧០% គ្រាន់តែយើងនៅមានបញ្ហាខាងកាទូតបន្ដិច ដែលយើងកំពុងធ្វើការងារនេះ»
http://i65.tinypic.com/28mip9z.jpg

