រឿងបណ្តាការ $10000 $20000
មនុស្សកុំមើលងាយមនុស្ស!! ស្រីម្នាក់មិនបានថ្លៃទឹកដោះសូម្បី ១ដុល្លារ តែ ១០ឆ្នាំក្រោយ អ្វីដែលគាត់ផ្ដល់ឱ្យ ទោះ ១លានដុល្លារក៏មិនប្ដូរ
ប្រធានបទថ្លៃទឹកដោះ ១០០០០ ២០០០០ដុល្លារ កំពុងវាយប្រហារបណ្ដាញសង្គម Facebook កម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ មានអ្នកខ្លះគាំទ្រ ឯអ្នកខ្លះក៏រិះគន់ ព្រោះតែគិតថាគំនិតនោះមិនសម។ ចំណែកនារីដ៏មានសំណាងម្នាក់ បានបង្ហោះសារមួយកាលពីល្ងាចមិញ ធ្វើឱ្យមានការចែករំលែករាប់ពាន់ដង។ នាងបានបញ្ជាក់ថា មិនធ្លាប់ឆ្លងកាត់ការរៀបការឡើយ ហើយក៏មិនបានថ្លៃបណ្ណាការពីប្ដីសូម្បី ១ដុល្លារ ប៉ុន្តែមកដល់ថ្ងៃនេះ អ្វីដែលនាងទទួលបាន ទោះបីលុយ ៥០ម៉ឺនដុល្លារក៏នាងមិនប្ដូរដែរ។ (អាចមើលរូបដ៏មានន័យជាច្រើននៃគ្រួសារ នៅខាងក្រោមផុតនៃអត្ថបទ)
គួរបញ្ជាក់ថា រឿងថ្លៃបណ្ណាការ ១០០០០ ២០០០០ម៉ឺនដុល្លារនេះ កើតចេញពីនារីម្នាក់ដែលឈ្មោះលើ Facebook ថា Suna DaraLiza បានបង្ហោះបញ្ចេញមតិយ៉ាងវែងអន្លាយ រហូតដល់មានអ្នកចុច Share ម៉ឺនដងត្រឹមពេលមួយយប់ ហើយមានអ្នកប្រតិកម្ម បញ្ចេញមតិរាប់ពាន់នាក់។ ខាងក្រោមនេះ ជាការបង្ហោះរបស់ម្ចាស់គណនីឈ្មោះ Suna DaraLisa៖
(នេះជាសិទ្ធរបស់គេ បើអ្នកគ្មានសមត្ថភាពត្រឹម10000$-20000$ ចឹងតើអ្នកមានសមត្ថភាពឯណាចិញ្ចឹមកូនគេអស់មួយជីវិតនោះ? ត្រូវចាំម្តាយឪពុកគេ ចិញ្ចឹមបីបាច់កូនស្រីគេដូចកែវ ព្រោះខ្លាចធ្លាក់បែក តាំងពីបាតជើងក្រហម រហូតពេញវ័យទោះត្រឹមអាយុ១៧ឬ១៨ ឆ្នាំក៏ដោយ បើគិតជាលុយតើតិចជាង20000$ទេ? បើអ្នកគិតថាពួកគាត់លក់កូនស្រីត្រឹមតម្លៃប៉ុណ្ណឹង វាតិចពេកណាស់ ព្រោះអ្នកត្រូវយកកូនស្រីរបស់គាត់ទៅបម្រើបម្រើអស់មួយជីវិត មិនត្រឹមតែអ្នកទេ តែគឺគ្រួសារអ្នកតែម្តង។
នាងត្រូវបំពេញចំណង់តណ្ហាអោយអ្នក ត្រូវពពោះកូនអោយអ្នកទាំងដែលកូនទាំងនោះមិនអាចប្រើប្រាស់នាមត្រកូលនាងផង នាងត្រូវលះបង់សេរីភាពរបស់នាង មកធ្វើជាមេផ្ទះរបស់នាង រ៉ាប់រងរាល់កិច្ចការក្នុងផ្ទះសព្វគ្រប់ ត្រូវកាត់បន្ថយការចាយវាយ គ្មានពេលថែរក្សាសម្រស់ ព្រោះតែខ្វល់ពីអ្នក និងកូនអ្នកជាងខ្លួននាង អោយយល់ខ្លះផង។
ខ្លួនឯងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទៅប្រកាច់ចង់បានប្រពន្ធធ្វើអី? 20000$រអ៊ូ ហើយចុះបើក្លាយជាមេគ្រួសារត្រូវចិញ្ចឹមកូន និងរ៉ាប់រងលើការចាយវាយក្នុងផ្ទះតើត្រូវធ្វើយ៉ាងម៉េច? ហើយមួយវិញទៀតតើអ្នកគិតថាការប្រារព្ធពិធីមង្គលការមួយមិនត្រូវការប្រើប្រាស់លុយទេ? ធ្វើយ៉ាងម៉េចទៅ?)
សំណេរខាងលើ បាននាំឱ្យមានការចាប់អារម្មណ និងចែករំលែករហូតដល់ 5ពាន់ដង ត្រឹមពេលយ៉ាងខ្លី។ មនុស្សប្រុសជាច្រើន បាននាំគ្នាប្រតិកម្មលើសំណេរខាងលើនេះ ហើយនិយាយថា ជ្រុលហួសហេតុ។ ប៉ុន្តែក៏មានមួយចំនួនយល់ពីការលំបាកនៃការចំណាយដ៏ច្រើនលើសលប់ ដែលជួនកាលអាចចូលដើមទៀតផងក៏មាន ប្រសិនបើធ្វើធំដុំ។ ទោះបែបនេះក្ដី មានមតិភាគច្រើន បានណែនាំថា កុំគិតរឿងលុយខ្លាំងពេក គួរចរចាគ្នា ប្រសិនបើស្រលាញ់ពិត។
ម្ចាស់គណនីឈ្មោះ Ah Lina បានបញ្ចេញមតិថា៖ (អឹម ខ្ញុំក៏មនុស្សស្រីដូចគ្នាតែបើនិយាយចឹងរាងលើសបន្តិចហើយ ធម្មតាគួរជីវិតគឺបែបនេះហើយ ថែរក្សាគ្នាទៅវិញទៅមក ប្តីទៅធ្វើការប្រពន្ធធ្វើការងារផ្ទះបើប្តីទំនេរក៏ជួយធ្វើគ្នាទៅ ហើយសម័យនេះហើយអ្វីៗក៏ជឿនលឿនដែល បើខ្ជិលក៏ជួុលគេធ្វើទៅ ណាមួុយមិនមែនមនុស្សប្រុសគ្នានឱពុកម្តាយចិញ្ចឹមឯណា មនុស្សប្រុសក៏មានឱពុកម្តាយចិញ្ចឹមអស់លុយមិនតិចដែលនឹង តែដល់ពេលមានលុយមានប្រាក់ខែមនុស្សប្រុសក៏មិនបានយកទៅចិញ្ចឹមឱពុកម្តាយគេ គេត្រូវយកមកចិញ្ចឹមយើងជាប្រពន្ធទៅវិញ គួរតែគិតដល់ចំនុចនឹងផង លុយយើងអាចរកបានតាមក្រោយទេ បើទាថ្លៃពេកមានតែនៅព្រៅហើយ)
ចំណែកម្ចាស់គណនីឈ្មោះ ផលិ្លកា បុប្ផា ផ្កាម្លិះ បានសរសេរថា៖ (ចឹងបើមនុស្សប្រុសអត់លុយ ២០០០០ដុល្លារ ចឹង១ជីវិតអត់បានយកប្រពន្ទទេចឹងនោះ ខ្ញុំមិនដែលគិតរឿងនឹងសោះ សំខាន់ឲ្យតែមនុស្សប្រុសនោះចេះដឹងទុក្ខធុរះមានសុីអត់ស៊ី ផ្គត់ផ្គង់ ជីវភាពកុំឲ្យខ្វះខាត បើខ្ញុំស្រឡាញ់ហើយ រឿងថ្លៃទឹកដោះមិនខ្វល់ តែសុំកុំឲ្យខ្ញុំពិបាកវេទនាអត់អីសុីមានសំលៀកបំពាក់ល្អសមរម្យនឹងគេ ដឹងម៉ែដឹងឪនឹងបងប្អូន ទំនេរៗនាំដើរលេងញអាហា ប៉ុននឹង បានហើយ អារឿងលុយប្រឹងរកបណ្ដើរៗទៅគង់នឹងបាន)
រីឯ Oun Vanny ក៏បានសរសេរដែរថា៖ (បើចឹងចិញ្ចឹមកូនលក់មែន? ហើយចុះបើកូនប្រុសគេណឹងគេចិញ្ចឹមមិចចុះ? អោយសុីស្មៅមែន? គេដណ្តឹងយកមកធ្វើប្រពន្ធទេនាង! មិនមែនយកមកធ្វើ កញ្ជះឯណានាង ម៉ែឳគេខាងប្រុសក៏គេចេះស្រលាញ់កូនគេដែរ មិនមែនកាន់ជើងខាងណាទេ ស្តាប់ទៅដូចហួសហេតុពេក។ ស្នេហាវាកើតចេញពីការស្រលាញ់ គ្នា មិនមែនសំឡឹងមើលឃើញតែលុយទេ)

@Reak Reay
Comments