កំណាព្យសោកសៅ 😢😰😔😓
ពីទីវាលស្ងប់ស្ងាត់មួយឯដែនជំរំព្រៃជ្រៅ
មេឃងងឹតខ្មៅសល់តែផ្កាយតូចៗល្អិតរំលេចពន្លឺមកផែនដី
ដើមរុក្ខជាតិដែលរុះរោយស្លឹកចាស់ៗកាលបើរលាករូបកាយដោយសែងព្រះអាទិត្យពីកណ្តាលថ្ងៃត្រង់
ហាក់រីករាយនឹងទទួលបានការប្រលោមថ្នាក់ថ្នម
ពីសន្សើមដ៏ត្រជាក់ល្ហឹមនារាត្រីកាល...
នរណាទៅដែលមិនស្រឡាញ់នូវភាពទន់ភ្លន់?
នរណាទៅដែលអាចយកឈ្នះមន្តសណ្តំនៃពាក្យផ្អែមល្ហែម?
បងអើយ អូនឥតយល់ថាវាជាសម្រស់នៃស្នេហាអូនសោះហើយ
ច្រមុះអូនឥតវង្វេងនឹងក្លិនប្រហើរនៃបុស្បាឡើយ
កែវភ្នែកឈឺចាប់ មើលឃើញតែរូបភាពសោះកក្រោះប៉ុណ្ណោះ
បងញញឹមចុះ អូនប្រាថ្នាឱ្យបងញញឹមឱ្យបានច្រើន
ទៅកាន់នាង
ដោយ ហេង រស្មី


