រឿងសត្វពស់
មានពស់មួយក្បាលបានចូលក្នុងហាងរោងជាងមួយ ពស់នោះបានលូនទៅប៉ះនឹងរណា ហើយក៏មុតដាច់ខ្លួនវាបន្តិច ពស់នោះមិនសុខចិត្តទេ វាក៏បកក្រោយទៅខាំដងរណា តែបែរជាឈឺមាត់ខ្លួនថែម ហើយពស់នោះនៅតែមិនអស់ចិត្ត វាក៏បានយកខ្លួនទៅរំរណារ តែវាបានត្រឹមតែធ្វើអោយពស់នោះឈឺខ្លាំងលើសដើមដល់ចេញឈាមជោគជាំ ដោយសារតែពស់បានប្រើកំលាំងខ្លាំងទៅៗ រហូតវាក៏បានស្លាប់ដោយធ្មេញរណា។
ត្រលប់មកមើលពីជីវិតមនុស្សវិញ ពេលខ្លះយើងខឹងស្អប់អ្នកណាដែលធ្លាប់ធ្វើបាបយើង ឫគេបានធ្វើបាបអារម្មណ៍របស់យើង យើងចងសងសឹកវិញណាស់ តែការសងសឹកខ្លះបានត្រឹមធ្វើបាបខ្លួនឯងដូចពស់មួយក្បាលនេះចឹង
ការសងសឹកពិតគឺជាការអត់ឱនឫដើរចេញធ្វើមិនដឹង សត្រូវរបស់អ្នកប្រាកដជាបរាជ័យ ពេលណាដែលពួកគេធ្វើបាបអ្នកហើយអ្នកនៅតែរស់នៅបានសុខ ដោយការធ្វើបាបរបស់គេមិនអាចរំខានការគិតអ្វីរបស់អ្នកឡើយ
*សុទិដ្ឋិនិយមហើយអត់ឱនជានិច្ច!!!
ប្រភព៖ #ដើម្បីប្រជាជនខេត្តកំពង់ស្ពឺ


