ពិភពលោកនេះធំទូលាយណាស់ តែបើចិត្តចង្អៀតហើយទៅណាក៏ទើសដែរ ! កើតជាមនុស្សបើមិនចេះធ្វើគ ធ្វើថ្លង់ ធ្វើឡប់ ធ្វើឆ្កួតខ្លះទេ បើដឹងតែអញត្រូវតែឯងទេ មួយជីវិតនេះរកក្តីសុខមិនឃើញឡើយ ។ ពេលខ្លះត្រូវចេះព្រមថោក ដើម្បីដូរយកសុភមង្គលជូនមនុស្សដែលខ្លួនស្រឡាញ់ ។ អ្នកមិនអាចក្លាយជាក្លាហានបានទេ បើអ្នកមិនដែលជួបការឈឺចាប់ អ្នកមិនទាន់រៀនសូត្រពីការពិតបានទេបើអ្នកមិនទាន់មានកំហុស អ្នកមិនទាន់បានទទួលជោគជ័យពិតប្រាកដទេ បើអ្នកមិនទាន់ធ្លាប់ជួបបរាជ័យ ! ជោគជ័យដែលមានគ្រោះថ្នាក់ គ្មានអ្វីអាចជំនួសបទពិសោធបានជាដាច់ខាត ! ។
Comments