ឬទ្ធិដែលកើតដោយបុណ្យៈ ចាស់ៗច្រើនហៅថាអ្នកមានបុណ្យ (ដឹងមុន ថាឲ្យគេបានសុខគឺសុខ ដូចមាត់ទិព្វ)តើនេះមកពីហេតុអ្វី? ថ្វីបើមិនបានហ្វឹកហាត់ក្នុងជាតិនេះមែន តែបានហ្វឹកហាត់មកពីជាតិមុនៗបានខ្លះហើយ ក៏ស្រាប់តែជាតិនេះនៅប្រើបានតិចតួច គឺមកពីមានហេតុចាស់នេះឯង ។ ចំណែកវិស័យព្រះពុទ្ធ បច្ចេកពុទ្ធ អគ្គសាវ័កសាវិកា សូម្បីវៀរចាកការហ្វឹកហាត់ក៏ដោយ ឲ្យតែអរហត្តមគ្គកើតឡើង ឬទ្ធិនិងបដិសម្ភិទាកើតឡើងភ្លាមមួយរំពេច ព្រោះលោកបានព្យាយាមចាស់ក្លាតាំងពីជាតិមុនៗរួចមកហើយ ។ ឬទ្ធិប្រែថាជាគុណជាតិចម្រើនរុងរឿង ព្រោះការតាំងប្រាថ្នារបស់អ្នកមានសីលជាកិរិយាដ៏ស្អាតល្អផូរផង់ណាស់ ព្រោះមិនបានបំផ្លាញដល់គេឯង លោកទុកប្រើជាប្រយោជន៍នាំមកនូវភាពចម្រុងចម្រើនតែប៉ុណ្ណោះ ។
Comments