សម្រង់គតិដ៏មានតម្លៃទាំង៦ឃ្លា ជួយឲ្យអ្នកមាន«សន្តិភាពផ្លូវចិត្ត»
គ្មាននរណាម្នាក់អាចមានសេចក្ដីសុខបានឡើយ ប្រសិនបើពួកគេគ្មានសន្តិភាពផ្លូវចិត្ត។ បើអ្នកមិនអាចមានសន្តិភាពផ្លូវចិត្តទេ អ្នកនឹងជួបតែបញ្ហាស្មុគស្មាញក្នុងចិត្ត ជាពិសេសប្រែប្រួលខ្លាំងទៅតាមបរិយាកាសជុំវិញខ្លួនដែលកើតឡើង។ ខាងក្រោមនេះ ជាគតិល្អៗដែលអាចជួយអ្នកបាន៖
១) «អ្នកនឹងគ្មានថ្ងៃអាចស្វែងរកសន្តិភាពផ្លូវចិត្តឃើញនោះឡើយ លុះត្រាតែអ្នកស្ដាប់បេះដូងរបស់អ្នក»។ ដោយ លោក George Michael។
២) «រាល់នាទីដែលអ្នកមានកំហឹង អ្នកបានបោះបង់ចោលនូវសេចក្ដីសុខផ្លូវចិត្តប្រមាណ៦០វិនាទី»។ ដោយ Ralph Waldo Emerson។
៣) «សន្តិភាពផ្លូវចិត្តកើតចេញពី ការមិនចង់ផ្លាស់ប្ដូរអ្នកដទៃ»។ ដោយ Gerald Jampolsky។
៤) «អារម្មណ៍អវិជ្ជមាន ជាពិសេសសេចក្ដីស្អប់ តែងតែបំផ្លាញសេចក្ដីសុខផ្លូវចិត្តរបស់យើង»។ ដោយលោក Matthieu Ricard។
៥) «កុំបណ្ដោយឲ្យឥរិយាបថ អ្នកដទៃបំផ្លាញសន្តិភាពផ្លូវចិត្តរបស់អ្នកឲ្យសោះ»។ ដោយ Dalai Lama។
៦) «គ្មានរណាម្នាក់អាចនាំអ្នកទៅរកសន្តិភាពបានឡើយ គឺមានតែអ្នកប៉ុណ្ណោះ»។ 

