លោកឧកញ៉ា ម៉ុង ឬទ្ធី បង្ហើបប្រាប់វិធីដែលលោកអ្នកអាចក្លាយជាអ្នកមានដោយជោគជ័យ

C
លោកឧកញ៉ា​ម៉ុង​ឬទ្ធី​បានថ្លែងនៅក្នុងជំនួបមួយ​​ជាមួយខ្មែរនៅអាមេរិក ​​ដោយលោក​បាន​បង្ហើបប្រាប់ពី​វិធីដែលលោកអ្នកអាចក្លាយជាមហាសេដ្ឋីម្នាក់ដោយ​ជោគជ័យបាន។ លោកបានឆ្លើយតបនឹង​បងប្រុសខ្មែរនៅអាមេរិកម្នាក់ដែលបានសួរពីសំនួរនេះ​ថា​​មានគេធ្លាប់លោកឧកញ៉ាច្រើននាក់ណាស់​ថា តើធ្វើម៉េចទៅ​ដើម្បីក្លាយជា​អ្នក​មាន​ដូចលោកឧកញ៉ា? ​ជារឿយៗ ​លោក​បានប្រាប់ថា ​ចង់ដឹងមកដេកស្នាក់នៅ​ចំការគាត់ ​ហើយ​នាំ​គ្នា​មើលពីអាជីវកម្ម​របស់គាត់ទៅ នឹងដឹងហើយ។ លោកបានពន្យល់ថា ​ដើម្បីសម្រេចបានលទ្ធផល​ដូចសព្វថ្ងៃ​ គឺក្រុមហ៊ុន​លោក​ត្រូវការ​នូវការ​គ្រប់គ្រងឲ្យបានល្អ ​ចេះចាត់ចែងឲ្យបានម៉ត់ចត់។​ ហើយ​លោក​មានការព្រួយបារម្ភ​ថា​តើបន្ទាប់ពីអស់រូបលោក​ទៅ​ តើអ្នកជំនាន់ក្រោយ​អាចរក្សាជោគជ័យ​ដែលលោកឧកញ៉ាបានកសាងទេ។ ​លោកថា ​ជោគជ័យងាយស្រួលជាងក្នុងការបង្កើត​ ជាជាងការរក្សាជោគជ័យនោះរយះពេលវែង។ ចុងបញ្ចប់នៃចម្លើយ​របស់គាត់ទៅ ​លោកឧកញ៉ាបានឆ្លើយយ៉ាងខ្លីថា ​បើចង់មាន សូមកុំខ្ជិល។​ដូចលោកឧកញ៉ា​ផ្ទាល់ ​ទម្រាំមានថ្ងៃនេះ​គាត់បានចំណាយពេល ​ចំណាយកម្លាំង​ឆ្លងកាត់នូវការលំបាកច្រើន​ណាស់​ ទើបអាចក្លាយជាអ្នកមាន​ជោគជ័យម្នាក់បាន។​ ដូចនេះ​បើលោកអ្នក​ចង់មានដូចរូបលោកដែរ ​សូមកុំខ្ជិល។ បើតាមលោកឧកញ៉ា​​ តាំងពីគាត់ចាប់ផ្តើមរកសុី​មក ​គាត់ធ្វើការគ្មានសៅរ៍អាទិត្ យ​គ្មានថ្ងៃបុណ្យ​ទេ។​ គាត់បានលើកទ្បើងថា ​នេះ​ហើយ​ជាប្រភពដែលធ្វើឲ្យលោកជោគជ័យ ​ដូចនេះ​ចង់ជោគជ័យដូចគាត់ដែរ​ សូមខំធ្វើដូចគាត់ទៅ ​កុំខ្ជិល! គួរបញ្ជាក់ថា ​លោកឧកញ៉ា ម៉ុង​ ឬទ្ធី​ ជាសហគ្រិនខ្មែរមួយដែលបានរកសុីច្រើនមុខរបរ​តែមុខរបរ​ភាគច្រើន​របស់លោកគឺ ផ្តោតលើកសិកម្ម​ដែលក្នុងនោះ​លោកបានបង្ហើបឲ្យដឹក​ថា​ក្នុង​មួយឆ្នាំ​គ្រាន់តែអាជីវកម្មចិញ្ចឹមជ្រូកមួយមុខ ​លោកអាចលក់រកចំណូលបានរហូតដល់​៥០លានដុល្លារឯនោះ៕![IMG_20181024_110915.jpg](https://serey.io/imageupload_data/4ae5a998e532bd41950ef144bb01b4cb025c5b8a)

Comments