អ្នកដែលលេង Facebook ទាំងអស់ត្រូវប្រយ័ត្ន ជាពិសេសអ្នកដែលឧស្សាហ៍ Chat ព្រោះឥលូវ Facebook ត្រូវបាន…
អ្នកដែលលេង Facebook ទាំងអស់ត្រូវប្រយ័ត្ន ជាពិសេសអ្នកដែលឧស្សាហ៍ Chat ព្រោះឥលូវ Facebook ត្រូវបាន…
រដ្ឋាភិបាលអាមេរិក មានបំណងចង់ស្ដាប់ការទំនាក់ទំនងគ្នាតាមរយៈ Chat (Facebook Messenger)
លោក Mark Zukerberg ជា CEO Facebook បានបដិសេធចំពោះសំណើរនេះ
Facebook បានលើកឡើងថា ប្រសិនបើត្រូវប្រគល់ឲ្យរដ្ឋាភិបាលអាមេរិកកាន់កាប់ លុះត្រាតែសរសេរកូដឲ្យអ្នកប្រើប្រាស់សារថ្មី។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិក បានព្យាយាមបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុន Faceboo Inc ផ្តល់ការបំបែកកូដ (break the encryption) របស់កម្មវិធី Messenger ដ៏មានប្រជាប្រិយភាព ដើម្បីងាយស្រួលស្ដាប់សំឡេងជនសង្ស័យពេលមានករណីឧក្រិដ្ឋកម្មណាមួយកើតឡើង។
ជុំវិញករណីភាគីក្រុមហ៊ុន Facebook Inc ជំទាស់នឹងការស្នើសុំរបស់ក្រសួងយុត្តិធម៌ដែលជាភាគីខាងរដ្ឋាភិបាល អាចនឹងត្រូវជាប់ចោទពីបទ មើលងាយតុលាការ ដែលមិនព្រមឲ្យអនុវត្តន៍ទៅតាមសំណើរតាមដានខាងលើ។ នេះបើយោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះ។
យ៉ាងណាក្តី នៅពេលនេះទាំងភាគីខាង Facebook និងខាងរដ្ឋាភិបាលបានបដិសេធ សុំមិនធ្វើការបកស្រាយបន្ថែមជូនសារព័ត៌មាននោះទេ ដូចនេះមានតែរង់ចាំតាមដានបន្តទៀត តើរឿងរ៉ាវនឹងទៅជាយ៉ាងណា?
ដកស្រង់ដោយ៖ ផេកវប្បធម៌នៃការចែករំលែក
ប្រភព៖ https://eykormean.com

