ព្រះអង្គម្ចាស់ឌូបៃ ព្រមអោយកម្ពុជាកម្ចីប្រាក់ ៥០០លានដុល្លារ
សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Ahmed Dalmook Al-Maktoum នៃប្រទេសអេមីរ៉ាត អារ៉ាប់រួម។ ក្នុងជំនួបនោះផងដែរព្រះអង្គម្ចាស់ Ahmed Dalmook Al-Maktoum បានសន្យាថានិងផ្តល់កម្ចីប្រមាណជា ៥០០លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងការនំាទំនិញចូលពី អេមីរ៉ាត អារ៉ាប់រួម និងបានសិក្សាលទ្ធភាពផ្សេងៗលើការវិនិយោគនៅកម្ពុជា។ Image may contain: 1 person, sitting, table, wedding and indoor
គួរបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់ Ahmed Dalmook Al-Maktoum មានបំណងចង់ជួយអភិវឌ្ឃកម្ពុជាអោយកាន់តែមានការរីកចម្រើនជាងមុន ដោយការចាប់ផ្តើមពីទំនាក់ទំនង និងការដាក់ទុនវិនិយោគនៅកម្ពុជា»។ ព្រះអង្គម្ចាស់ Ahmed Dalmook Al-Maktoum ចាប់អារម្មណ៍ការវិនិយោគលើប្រព័ន្ធប្រេង ឧស្ម័ន លើពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ។
បន្ទាប់ពីបញ្ចប់កិច្ចពីភាក្សា ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum ក៏បានឆ្លៀតអញ្ជើញសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅអេមីរ៉ាតអារ៉ាប់រួមពេលខាងមុខ ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី អះអាងថា នឹងពិនិត្យមើលពេលវេលាដ៏សមស្របណាមួយ។
សម្តេច ហ៊ុន សែន ក៏បានលើកឡើងផងដែរពីការរួមចំណែករបស់អេមីរ៉ាត អារ៉ាប់រួម ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា តាមរយៈការកសាងមជ្ឈមណ្ឌលកុមារកំព្រា និងជួយដល់កុមារកំព្រាផង។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យឧស្ម័ន សម្តេចបានស្វាគមន៍ និងមានប្រសាសន៍ថា ក្នុងករណីដែលបាន វិនិយោគក្នុងវិស័យឧស្ម័ននេះ គឺជួយកាត់បន្ថយក្នុងការកាប់ឈើធ្វើអុសដុតផង ហើយក៏ជួយក្នុងការគ្រប់គ្រងធនធានធម្មជាតិផងដែរ៕

