ជំនួញគ្រប់យ៉ាងនឹងបរាជ័យ បើជួបមនុស្ស ៦ ពួក នេះ
មនុស្សលើលោករមែង មានមនុស្សដែលជួយអោយការងារ ឬក៏ ជំនួញរកស៊ីរបស់យើង ថ្កុំថ្កើង និង មនុស្សដែលទាញទំលាក់ជំនួញ ឬក៏ ការរកស៊ីយើងអោយដុនដាបទៅៗ ។ ខាងក្រោមនេះ គឺជាប្រភេទមនុស្សមួយចំនួន ដែលធ្វើអោយជំនួញគ្រប់យ៉ាងរបស់យើងមិនរីកចំរើន និងឈានទៅរកភាពបរាជ័យ ប្រសិនបើមុខជំនួញ នោះ មានជាប់ពាក់ព័ន្ធនឹងគេ៖
១. ពួក មនុស្សស៊ឺរែន
មនុស្សស៊ីរ៉ែនគឺជាមនុស្សដែលអស្ចារ្យ ហើយពួកគេចូលមកក្នុងជំនួញរបស់លោកអ្នក បន្ទាប់ មកពួកគេនឹងធ្វើឱ្យលោកអ្នករុញរា ឬដើរថយក្រោយ។ លើសពីមនុស្សដទៃទៀត មនុស្សប្រភេទនេះអាចធ្វើឱ្យការផ្ចង់អារម្មណ៍របស់លោកអ្នកបាត់បង់ ព្រមទាំងការខិតខំប្រឹងប្រែងក៏ ខ្សោយថាមពលផងដែរ។
២. ពួក មនុស្សសត្វពពែ
ពពែគឺដូចជាមនុស្សដែលមានចរិតព្រៃ និយាយច្រើន និងជាមនុស្សដែលមានឥទ្ធិពលលើអ្នក ដទៃតាំងពីកំណើត។ មនុស្សប្រភេទនេះមានចំណុចខ្លាំងច្រើនណាស់ ប៉ុន្តែជាបញ្ហាគឺពួកគេ ប្រើចំណុចខ្លាំងទាំងនោះក្នុងន័យច្រណែនឈ្នានីស ផ្ដួលដៃគូទៅវិញ។
៣. ពួក មនុស្សសត្វដំរី
មនុស្សសត្វដំរីគឺជាមនុស្សដែលមិនចេះភ្លេចឡើយ។ ហើយបើពួកគេជាដៃគូជំនួញរបស់លោកអ្នកវិញនោះ ពួកគេមិនដែលឱ្យលោកអ្នករួចខ្លួន ចំពោះកំហុសក្នុងអតីតកាលរបស់លោកអ្នក ឡើយ។ ដូច្នេះហើយ សូមកុំឱ្យសត្វដំរីមួយក្បាលទាញលោកអ្នកទៅក្នុងអតីតកាលរបស់លោក អ្នកអី។
៤. ពួក មនុស្សស្អប់ខ្ពើម
មនុស្សស្អប់ខ្ពើមគឺជាមនុស្សដែលចង់តែឡើងធំ ប៉ុន្តែមិនដែលខិតខំប្រឹងប្រែងដើម្បីទៅដល់ចំណុចដែលពួកគេចង់ទៅដល់នោះឡើយ។ ផ្ទុយទៅវិញពួកគេចង់រុញអ្នកនៅជុំវិញឱ្យធ្លាក់ចុះ ក្រោម ដូច្នេះគេមានអារម្មណ៍ថា ពួកគេកំពុងតែឡើងលើហើយ។
៥. ពួក មនុស្សអំនួតពេក
មនុស្សប្រភេទនេះមានអំនួតណាស់ ពួកគេមានទេពកោសល្យ ហើយតែងមានអារម្មណ៍ថា ពួកគេជាជនសកម្ម។ ពួកគេជាមនុស្សដែលមានគ្រោះថ្នាក់បំផុត នៅពេលដែលលោកអ្នកតម្រូវឱ្យពួកគេធ្វើការងារជាក្រុម។
៦. ពួក មនុស្សពូកែម្នាក់ឯង
មនុស្សប្រភេទនេះ គ្មានចេះ យល់ពីអ្នកដទៃឡើយ បើបណ្តោយគេអោយធ្វើការម្នាក់ឯងគ្រាន់បើ តែបើទាញគេចូលក្រុម ឬប្រជុំ ជាមួយ គឺទៅជាមនុស្សល្ងង់មួយរំពេច ហើយខ្លាចគេ មិនហ៊ានបញ្ចេញគំនិត ខ្លាចខុស ខ្លាចខ្មាសគេ ខ្លាចគេដឹងពីចំណេះខ្លួន ចូលចិត្តអួតក្នុងចិត្ត រិះគន់គេក្រោយខ្នង ។
© Khmerluck.com 2018

