ទីបំផុតអាជ្ញាធរ បានចាត់វិធានការលើបុរស ដែលចោលសម្រាមចូលទៅក្នុងទឹកកាលពីម្សិលមិញនេះហើយង
លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងនឹងមិនយកគំរូតាមគាត់ទេ ។ កាលពីពេលថ្មីៗនេ វីដេអូបុរសម្នាក់ត្រូវបានគេថត ខណះដែលលោកកំពុងតែចោលសម្រាមចូលទៅក្នុងទឹកកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ហើយនៅ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ អាជ្ញាធរស្រុកមណ្ឌលសីមា កម្លាំងនគរបាលស្រុក សហការជាមួយ មន្ទីរបរិស្ថានខេត្តកោះកុង បានហៅប្រជាពលរដ្ឋដែលបោះសំរាមចូលក្នុងព្រែក (ស្ពានដែកប៉ាក់ខ្លង) និងធ្វើការណែនាំគាត់ដូចខាងក្រោមនេះ៖ ១.ណែនាំគាត់ និងធ្វើកិច្ចសន្យាជាមួយសម្ថកិច្ច, ២.អោយរើសសំរាមដែលគាត់បានចោលដែលនៅសេសសល់ ,៣.អោយសុំទោសជាសាធារណៈហើយ ។
បើអ្នកស្រលាញ់ធម្មជាតិ ធម្មជាតិនឹងស្រលាញ់អ្នកវិញ ចូលរួមការពារថែរក្សារបរិស្ថាននិងធម្មជាតិរបស់យើងអោយបានល្អទាំងអស់គ្នាណា ការងារទាំងនេះវាចាប់ផ្តើមពីយើងទាំងអស់គ្នា ។

