វិធីដាក់តាំងរូបចម្លាក់ព្រះពុទ្ឋក្នុងគេហដ្ឋានអោយបានត្រឹមត្រូវ
ព្រះពុទ្ឋតំណាងអោយធម៌ សេចក្តីសុខ សេចក្តីស្ងប់ សុភមង្គល ទំនុកចិត្ត និងភាពក្លាហាន។ ប្រជាជនខ្មែរប្រហែល ៩០ភាគរយ មាន ជំនឿ និងជាអ្នកប្រតិបត្តិដើរតាមសានាព្រះពុទ្ឋ។
ប្រជាជនខ្មែរមួយចំនួនធំ ជាពិសេសមនុស្សចាស់ចូលចិត្ត ដាក់រូបចម្លាក់ព្រះពុទ្ឋ ឬផ្ទាំងគំនូរ នៅក្នុងគេហដ្ឋាន ព្រោះថាពួកគាត់ជឿថា ព្រះនឹងតាមថែរក្សាក្រុមគ្រួសាររបស់ពួកគាត់់។
នេះគឺជាវិធីខ្លះៗក្នុងការដាក់តាំងរូបព្រះពុទ្ឋអោយបានត្រឹមត្រូវ៖
-ជាទូទៅគេដាក់តាំងនៅទីអសនៈខ្ពស់ (កុំដាក់នៅក្បែរទូរទឹកកក ឬនៅក្បែរ វត្ថុណាដែលខ្ពស់ជាង)
-ហាមដាក់នៅទីទាបៗដាច់ខាត ឬដាក់ ផ្ទាល់នឹងឥដ្ឋ
-ដាក់បែរមុខទៅរកទ្វារធំ (តាមជំនឿ ការបែរមុខទៅទ្វារធំ នឹងអាចជួយម្ចាស់ផ្ទះបាន ពីអ្នកដែលមកលេងមានបំណងអាក្រក់ ឬអ្នកឈ្លានពាន)
-មិនត្រូវធ្វើអសនៈព្រះពុទ្ឋជាប់នឹងបន្ទប់ទឹក
-ដាក់បែរមុខទៅទិសខាងកើត (ព្រះពុទ្ឋធ្វើសមាធិបែរមុខទៅទិសខាងកើត)
-កុំដាក់វត្ថុអ្វីៗអោយខ្ពស់ជាងអសនៈព្រះពុទ្ឋ
-នៅទីអសនៈត្រូវសំអាតជានិច្ចកុំអោយមានធូលីដីកកច្រើន
-ប្រសិនមិនមានអសនៈ ដាក់តាំង រូបព្រះអង្គនៅលើតុ៕
ដកស្រង់ដោយ៖ ផេកវប្បធម៌នៃការចែករំលែក
ប្រភព៖ http://www.cen.com.kh

