ក្រុមហ៊ុនចិន គម្រោងនឹងវិនិយោគសួនឧស្សហកម្មថាមពលថ្មី នៅក្នុងខេត្តព្រះសីហនុ

C
សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន Yunnan Hui He Group មកពី​ខេត្ត​យូណាន់ ប្រទេស​ចិន បាន​ធ្វើពិធីចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​សិក្សា​គម្រោង​វិនិយោគ​សួន​ឧស្សាហកម្ម​ថាមពល​ថ្មី​មួយទៀត នៅក្នុង​ខេត្ត​ព្រះសីហនុ។ ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តិធ្វើឡើងក្រោម​អធិបតីភាព​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ និង​មាន​ការ​ចូលរួម​ពី​លោក Mo Fei នាយក​ក្រុមហ៊ុន Yunnan Hui He Group កាលពីថ្ងៃសៅរិ៍ម្សិលមិញនេះ នៅសាលាខេត្តព្រះសីហនុ។ ក្នុងពិធីចុះអនុស្សារណៈគ្នានេះ​ បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងបង្កើតរោងចក្រផលិតចំនួន៣ ដែលអាចបង្កើតការងារបានជាច្រើនកន្លែងដល់ពលរដ្ឋកម្ពុជា។ រោងចក្រទាំង៣ នោះរួមមាន៖ ១.​ អំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ ២.​ អំពូលLED ,​ ៣.សម្ភារៈអគ្គីសទំនើប SMART ENERGY ។ ចំពោះទីតាំងសម្រាប់បង្កើតសួនឧស្សាហកម្មថាមពលនេះក្រុមហ៊ុន​ និងរដ្ឋបាលខេត្តព្រះសីហនុ កំពុងពិភាក្សាគ្នា តែទំនងជាដាក់នៅទឹកដីស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ បច្ចប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ទីតាំង និងបានផ្តល់ការងារជូនពលរដ្ឋរាប់ម៉ឺនកន្លែងផងដែរ។ តំបន់សេដ្ឋកិច្ចពិសេសទាំង៥​ នោះរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស Adwood នៅស្រុកស្ទឹងហាវ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅឃុំបិតត្រាំងស្រុកព្រៃនប់ និងតំបន់សេដ្ឋកិច្ចពិសេស ជា ជាង ដែលទើបបង្កើតថ្មីមួយទៀតនៅស្រុកព្រៃនប់​ ព្រមទាំង​តំបន់សេដ្ឋកិច្ចពិសេសកែវផុស​ ៕​ ![IMG_20181022_213341.jpg](https://serey.io/imageupload_data/5353283292b282a98360b79f8d560c1cec07ed88)

Comments