គន្លឹះទាំង៥ នេះហើយដែលលោក JACK MA យកមកអនុវត្តលើខ្លួនគាត់
ចំនួនអាន: 7,174
ភាពជោគជ័យគឺជាអ្វីម៉្យាងដែលមនុស្សគ្រប់គ្នាចង់សម្រេចវា និងបានចំណាយពេលស្ទើរតែ មួយជីវិតក្នុងការសម្រេចវា។ មានមនុស្សមិនច្រើនទេដែលព្យាយាម ចាប់យកឪកាសដើម្បី សម្រេចភាពជោគជ័យបាន។ ស្ថាបនិកនិងជា CEO របស់ក្រុមហ៊ុន Alibaba លោក Jack Ma គឺជាបុរសម្នាក់ ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោកដែលសម្រេចបាននូវអ្វី គ្រប់យ៉ាង ទោះបីជាមានការបដិសេធនិងការបរាជ័យក្នុងជីវិតច្រើនលើកច្រើនសា ក៏ដោយ។ បើសិនជាអ្នកចង់សម្រេចភាពជោគជ័យដូចជាលោក Jack Ma អ្នកត្រូវតែយល់ពីកន្លឹះដ៏មាន តម្លៃដែលនាំឱ្យលោកមានថ្ងៃនេះជាមុនសិន៖
១. ចក្ខុវិស័យរបស់គាត់៖ បើតាមលោក Jack Ma មេដឹកនាំដ៏ល្អត្រូវមានការគិតទុកជាមុន និងត្រៀមទុកមុននូវអ្វីដែលអាចនឹងកើតមាន។ មនុស្សម្នាក់ៗគួរតែមាន លទ្ធភាព និងហ៊ានប្រឈមនឹងការប្រកួតប្រជែង និងពង្រឹងសមត្ថភាពក្នុងការគិតទុកជាមុនថា តើការសម្រេចចិត្តនៅថ្ងៃនេះអាចនឹងប៉ះពាល់ដល់អនាគតដែរឬទេ? អ្នកត្រូវមានជំនាញគិតច្នៃប្រឌិត និងរកអ្វីដែលថ្មីៗដើម្បីត្រៀមសម្រាប់បញ្ហានៅថ្ងៃខាង មុខផងដែរ។
២. ឥរិយាបថ៖ លោក Jack Ma សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃអាក្បកិរិយា។ គាត់គិតពីឥរិយាបថនិង ចំណង់ចំណូលចិត្តលើជំនាញទ្រឹស្ដីដែលវាធ្វើឱ្យអ្នកអាចធ្វើដំណើរទៅរកភាពជោគជ័យ បានដោយងាយ។
៣. ធ្វើការជាមួយមនុស្សដែលមានទេពកោសល្យ៖ Jack Ma គិតថាការជ្រើសរើសបុគ្គលិកគឺជាចំណុចសំខាន់បំផុត ប្រសិនបើមនុស្សម្នាក់ត្រូវបានជួលហើយមិនមានជំនាញបច្ចេកទេសខ្ពស់ទេ វាមានន័យថាចក្ខុវិស័យរបស់អ្នកនឹងមិនអាចជោគជ័យបានឡើយ។ អ្នកមិនអាចធ្វើការដើម្បីទស្សនៈវិស័យរបស់អ្នកបានទេ ប្រសិនបើអ្នកមិនមានមនុស្សដែលយល់ពីអ្នកបានត្រឹមត្រូវ។
៤. ការបរាជ័យដ៏ធំបំផុត៖ បើតាមលោក Jack Ma ការបរាជ័យដ៏ធំបំផុតគឺជាការចុះចាញ់នៅក្នុងជីវិត។ មានជីវិត ត្រូវមានការព្យាយាមឱ្យអស់ពីសមត្ថភាព បើទោះនៅតែបរាជ័យក៏ដោយ ព្រោះថាវាអាចជាមេរៀនដ៏ល្អមួយសម្រាប់អ្នកផងដែរ។
៥. ភាពរីករាយក្នុងជីវិត៖ លោក Jack Ma ចង់ឱ្យមនុស្សផ្លាស់ប្ដូរគំនិតរបស់ពួកគេទាក់ទងនឹងលុយ។ ហើយលុយគួរតែត្រូវបានធ្វើឡើងគឺដើម្បីធ្វើនូវរឿងដែលល្អៗសម្រាប់មនុស្សជាតិ។![20181026_204339.png](https://serey.io/imageupload_data/f240bdb98f6339b4420ed5ac8428076b74e34c9f)
Comments