ត្រូវចេះធ្វើបុណ្យទាន់ ព្រះរស់កុំចាំដល់...
អានតិចទៅណា
ពេលគ្មានលុយ ... មនុស្សដំបូងដែលគិតដល់មុនគេ គឺឪពុកម្ដាយ
តែពេលមានលុយ ... មនុស្សដំបូងដែលគិតដល់មុនគេគឺសង្សារ និងមិត្តភ័ក្ដិ
ចង់បានឡាន ... មនុស្សដំបូងដែលគិតដល់មុនគេ គឺឪពុកម្ដាយ
តែពេលមានឡាន ... មនុស្សដំបូងដែលចង់ជិះជូន គឺសង្សារ និងមិត្តភ័ក្ដិ
ហាងអាហារទំនើបៗ បរិយាកាសបែបក្លាសិក ... មានទុកសម្រាប់សង្សារ និងមិត្តភ័ក្ដិ
អាហារលើតុបាយនៅផ្ទះ ... ទុកសម្រាប់ឪពុកម្ដាយ
រោងភាពយន្ត ផ្សារទំនើប ... មានសម្រាប់សង្សារនិងមិត្តភ័ក្ដិ
ទូរទស្សន៍ និងសួនមុខផ្ទះ ... ទុកសម្រាប់ឪពុកម្ដាយ
ឪពុកម្ដាយគិតបញ្ជីចំណូលចំណាយមុនចូលគេង ... ដើម្បីជីវភាពប្រចាំថ្ងៃគ្រួសារ
កូននិយាយទូរសព្ទ លេងហ្វេសប៊ុកមុនចូលគេង ... ដើម្បីឲ្យគេងលក់សុបិនល្អ
ពេលមានក្ដីសុខ ... តែងតែទៅរកសង្សារនិងមិត្តភ័ក្ដិ ពេលមានទុក្ខ ... អ្នកដែលបារម្ភ ខ្វល់ខ្វាយ និងសោកសៅ គឺឪពុកម្ដាយ
ពេលទទួលបានជោគជ័យ ... តែងហៅសង្សារ និងមិត្តភ័ក្ដិដើម្បីជប់លៀងឆ្លង
ប៉ុន្តែអ្នកដែលសប្បាយចិត្តបំផុតគឺឪពុកម្ដាយ ... ប៉ុន្តែឪពុកម្ដាយ បែរជាក្លាយជាមនុស្សដែលយើងមើលរំលង
កូនៗទៅសប្បាយតាមរោងកុន ក្លឹប Pub ។ល។ ខណៈឪពុកម្ដាយខំប្រឹងធ្វើការ ឬគេងលក់ដើម្បីសន្សំកម្លាំងទុកធ្វើការរកលុយនៅព្រឹកស្អែក ដើម្បីផ្លាស់ប្ដូរនឹងក្ដីសុខរបស់កូន ដើម្បីឲ្យកូនរៀនបានខ្ពស់ៗ
ពេលរៀបការ ... អ្នកដែលមានបន្ទុករកថ្លៃបណ្ណាការគឺឪពុកម្ដាយ តែអ្នកដែលមានក្ដីសុខគឺកូន
ឪពុកម្ដាយស្ដីថា ដាស់តឿន ពេលខ្លះ ពោរពេញដោយក្ដីបារម្ភ ... ដើម្បីកូនបានល្អ
តែកូនបែរគិតថាអ្វីដែលឪពុកម្ដាយនិយាយ … គឺជារឿងគ្មានប្រយោជន៍
ឪពុកនិងម្ដាយ … គឺជាអ្នកឆ្លងកាត់បញ្ហារាប់ម៉ឺនជំពូកដើម្បីកូន តែពេលកូនមានបញ្ហា … បែរជាគិតរាថយ នឿយហត់ ឬចង់ស្លាប់!!
ឪពុកនិងម្ដាយគឺអ្នកដែលការពារ និងឈរខាងកូនរហូតដល់ដង្ហើមចុងក្រោយ
ចុះកូនៗកំពុងគិតដល់អ្វី ... ?
ពាក្យថា “ឪពុក” ឬ “ម្ដាយ” អាចជាពាក្យដំបូងដែលយើងចេះនិយាយតាំងពីកើត ចុះអ្នកបានត្រៀមអ្វីទុក សម្រាប់ឪពុក និងម្ដាយអ្នកឬនៅ?
សូមដាំតែឲ្យលោកពិសាជាមួយបាយនៅថ្ងៃនេះ ប្រសើរជាងដាក់ទឹកមុខរូបថតលោក

