ចរិក និងចំណេះដឹង

C
![FB_IMG_1544748906166.jpg](https://serey.io/imageupload_data/e27576643f982879f4f88c20bc2ffb4cea67c682)សុភាសិតខ្មែរបានសង្កត់ធ្ងន់ថា “ស្លឲ្យសាប អង្គុយឲ្យទាប ប្រាជ្ញាឲ្យវៃ ”។ យុវជនខ្លាំងពូកែ ត្រូវចេះក្រាបលូននៅពេលដែលខ្លួនមានចំណេះដឹងបន្តិចបន្តូច។ ព្រោះថាតថភាពខ្លះចរិតអាចផលិតចំណេះបាន តែចំណេះខ្លះពុំអាចផលិតចរិតបានឡើយ។ ២) ចរិតខ្លះមើលទៅហាក់ដូចជាទឹកដែលត្រឹមតែកកង្កែប តែពុំមែនទេ។ ចំណេះដឹងខ្លះទៀត មើលទៅហាក់ដូចជាហែលឆ្លងពុំរួច តែពុំមែនទាំងអស់នោះទេ។ មនុស្សដែលអាចបង្កើតចំណេះដឹង តែពុំមានន័យថាចំណេះដឹងនោះបានជ្រាបក្លាយជាចរិតបានដូចគ្នា។ ៣) ខ្លះខំលោតទឹកដើម្បីឲ្យដឹងថាទឹកមានជម្រៅត្រឹមណា តែយុវជនពូកែស្ទុុះទៅលោតទឹកដើម្បីសម្គាល់ថាខ្លួនមានការតស៊ូ ព្យាយាមបែបណា និងខ្លួនមានសមត្ថភាពកម្រិតណា។ ដូច្នេះតើខ្ញុំគួរលោតទឹកទេ? បើខ្ញុំលង់ទឹកតើមកពីទឹកជ្រៅពេក ឬក៏ខ្ញុំគ្មានការតស៊ូ ហើយបូកថែមទាំងសមត្ថភាពមិនដល់? មកដល់ពេលនេះខ្ញុំនឹករឮកដល់សូក្រាត (Socrate)ខ្លាំងណាស់ ដែលយកវិធីជ្រមុជក្បាលក្នុងទឹកមកបង្វឹកពីចរិត និងចំណេះដឹង។ ៤) ការដែលចេះមានសំណួរខ្លួនឯង ឆ្លើយដោយខ្លួនគឺជាវិធីដែលអាចស្ទាបដឹងពីខ្លួនឯង។ ក្នុងន័យមួយដែលមហាត្មៈ គន្ធី (Mahatma Gandhi) បង្ហាញអំពីចំណេះមិនជ្រាបជាចរិតនេះ អាចថាស្រដៀងជាមួយទស្សនៈអ្នកប្រាជ្ញក្រិកសូក្រាតដែលខ្សឹបប្រាប់អ្នកសិក្សាគ្រប់គ្នាថា មនុស្សកាន់តែរៀន គឺកាន់តែល្ងង់។ ចុងក្រោយពុំថាតែចេះ ឬមិនចេះក៏ត្រូវចេះគោរពអ្នកដទៃ និងអង្គុយឲ្យទាប។ ចំណេះខ្ពស់លើពពក តែមិនជ្រកក្រោមអាចម៍ជន្លេន៕