“កុំ”ទាំង៥ដែលអ្នកត្រូវជៀសបើចង់ក្លាយជាសហគ្រិនដែលមានគុណតម្លៃនិងជោគជ័យបំផុត
ដើម្បីក្លាយជាសហគ្រិនដែលពោរពេញដោយគុណតម្លៃ និងជោគជ័យ មានប្រការច្រើនណាស់ដែលអ្នកគួរធ្ វើហើយក៏មានប្រការច្រើនណាស់ដែរ ដែលអ្នកគួរជៀសឲ្យបាន។ ខាងក្រោមខ្ញុំសូមដកស្រង់ប្រការ៣ ក្នុងចំណោម “កុំ” ទាំង៥ដែលអ្នកគួរជៀសចេញពីសៀវភៅ “ត្រៀមចេញរកសុីឲ្យចំគោលដៅ”។
កុំទី១ កុំរកសុីដើម្បីលុយ
អ្នកនិពន្ធសៀវភៅត្រៀមចេញរកសុីនេះគឺលោកម៉េង សុងហោរ បានលើកទ្បើងថា សហគ្រិនកំពូលៗនិង មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ លើពិភពលោកសុទ្ធសឹងតែជាអ្នកដែលហ៊ានចេញរកសុី ដើម្បីអ្នកដទៃ ដើម្បីក្តីស្រមៃចង់ជួយមនុស្សជាតិពួកគាត់មិនខំរកដើម្បីតែក្លាយជាអ្នកមាននោះទេ។
កុំទី២ កុំរកសុីព្រោះតែឃើញគេជោគជ័យ
លោកសុងហោបានលើកបន្តទៀតថា បញ្ហារកសុីតាមគ្នានេះ យើងឃើញមានច្រើនណាស់នៅប្រទេសកម្ពុជា ព្រោះតែឃើញគេជោគជ័យ ចំណេញលុយច្រើនក្នុងមួយខែៗ។ ការរកសុីបែបនេះហើយ ដែលបណ្តាលឲ្យមានហានិភ័យធំណាស់ ដល់ពួកគាត់ដែលបានចាប់ផ្តើមរកសុីតៗគ្នានេះ ព្រោះគេបើកចំណេញមិនប្រាកដថាអ្នកបើកចំណេញដែរនោះទេ។
កុំទី៣កុំរកសុីព្រោះមុខមាត់
មនុស្សមួយចំនួនមិនមែន មិនមានលុយចាយវាយគ្រប់គ្រាន់នោះទេ តែព្រោះតែចង់បានកេរ្ត៍ឈ្មោះ ចង់ឲ្យគេស្តាល់ បានចេញរកសុីទាំងទទឹងទិស។ ព្រោះតែចង់អួតគេថា មានមុខរបររកសុី ទ្បូយគាត់ចាយលុយច្រើន ហើយពេលដួល ក៏ដួលខ្លាំងដែរ។

